+សំណួរទី១៤ :
ចូររៀបរាប់ឈ្មោះខែទាំង១២ តាមចន្ទ័គតិ និងសុរិយគតិ?
-ចម្លើយទី១៤ :
-ខែទាំង១២ រាប់តាមចន្ទ័គតិមាន :
- មិគសិរ
- បុស្ស
- មាឃ
- ផល្គុន
- ចែត្ររឺចេត្រ
- ពិសាខ
- ជេស្ឋ
- អាសាឍ (បើឆ្នាំដែលមានលើកខែ (តាមអំណាចចន្ទគតិ) ត្រូវលើកត្រង់ខែអាសាឍនេះ អោយជាពីរខែគឺ បឋមាសាធ និងទុតិយាសាធ)
- ស្រពណ៏
- ភទ្របទ
- អស្សុជ
- កត្តិក
-ខែទាំង១២ រាប់តាមសុរិយគតិមាន :
- មករា (មាន ៣១ថ្ងៃ)
- កុម្ភះ (មាន ២៨ ឬ ២៩ថ្ងៃ)
- មីនា (មាន ៣១ថ្ងៃ)
- មេសា (មាន ៣០ថ្ងៃ)
- ឧសភា (មាន ៣១ថ្ងៃ)
- មិថុនា (មាន ៣០ថ្ងៃ)
- កក្កដា (មាន ៣១ថ្ងៃ)
- សីហា (មាន ៣១ថ្ងៃ)
- កញ្ញា (មាន ៣០ថ្ងៃ)
- តុលា (មាន ៣១ថ្ងៃ)
- វិច្ឆិកា (មាន ៣០ថ្ងៃ)
- ធ្នូ (មាន ៣១ថ្ងៃ)
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ

One Response
Thanks!