PHKASLA PARTNER មានប្រព័ន្ធប្រតិបត្តិការវេបសាយ www.phkaslacentury.com នៅក្នុងកិច្ចព្រមព្រៀង នេះត្រូវបានហៅកាត់ថា “គេហទំព័រ”។ លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ត្រូវបានកំណត់ដូចខាងក្រោម:

១. ការផុសផ្សព្វផ្សាយ នឹងត្រូវបានបង្ហាញដោយផ្ទាល់នៅលើគេហទំព័ររហូតដល់រយៈពេលដែលបានកំណត់ ឬហួសសុពលភាពនៃការជាវកញ្ចប់សេវាកម្ម។


២. រាល់ការផុសផ្សព្វផ្សាយ តម្រូវឲ្យមានព័ត៌មានលម្អិត និងពេញលេញ ដោយក្រុមការងារផ្កាស្លា ផាតនើ។


៣. ការផុសផ្សព្វផ្សាយត្រូវបានចុះផ្សាយ សម្រាប់តែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ គេហទំព័រនឹងមិនទទួលយក រាល់ការដាក់ផុសផ្សព្វផ្សាយ ណាមួយក្រៅពីប្រទេសកម្ពុជាឡើយ។


៤. រាល់ផុសដែលបានចុះផ្សាយមិនត្រូវមានតំណរ URL ឬចម្លងពីគេហទំព័រណាមួយឡើយ។


៥. អតិថិជនអាចស្នើសុំការបិទបង្ហាញ ឬលុបចោលការផុស ដែលត្រូវបានចុះផ្សាយរួចនៅលើគេហទំព័រ។


៦. គេហទំព័រ phkaslacentury.com ជាវេទិកានៃការផុសផ្សព្វផ្សាយអាជីវកម្មរបស់លោកអ្នក ហើយរាល់ព័ត៌មាន ទាំងអស់ត្រូវបានបញ្ជូលដោយក្រុមការងារផ្កាស្លា ផាតនើ។


៧. ក្រុមការងារផ្កាស្លា ផាតនើ នឹងពន្យល់ណែនាំអំពីកញ្ចប់សេវាកម្មផ្សព្វផ្សាយ ព្រមទាំងរៀបចំផុសជូនអតិថិជន ពិនិត្យជាមុន លើគេហទំព័រ phkaslacentury.com។


៨. ក្រុមហ៊ុនមានសិទ្ធិដកការផុសផ្សព្វផ្សាយណាមួយក្នុងករណីបោកបញ្ឆោត ឬឈ្មោះក្លែងក្លាយ។


៩. ក្រុមហ៊ុន មានសិទ្ធិកែសម្រួលព័ត៌មានណាមួយមិនពេញលេញដែលផ្តល់ដោយអតិថិជន។


១០. តម្លៃកញ្ចប់សេវាកម្មត្រូវបានកំណត់លើតារាងតម្លៃចេញដោយ ផ្កាស្លា ផាតនើ និងមិនមានតម្លៃណាមួយដែល ផ្ទុយពី ផ្កាស្លា ផាតនើ បានកំណត់ឡើយ។


១១. ក្នុងករណីមានកំហុសឆ្គង ឬបញ្ហាណាមួយធ្វើឲ្យរាំងស្ទះដល់ដំណើរការផ្សព្វផ្សាយផលិតផលអតិថិជន ផ្កាស្លា ផាតនើ នឹងរៀបចំកែសម្រួលបច្ចុប្បន្នភាពរយៈពេលនៃការខាតបង់ជូនអតិថិជនគ្រប់ចំនួនថ្ងៃខែ ដែលបានយឺតយ៉ាវនោះវិញ។


១២. ផ្កាស្លា ផាតនើ មានសិទ្ធិកែប្រែលក្ខខណ្ឌខាងលើណាមួយ ដោយពុំមានការជូនដំណឹងជាមុនឡើយ។

ការផ្លាស់ប្ដូរលក្ខខណ្ឌ

ក្រុមការងារផ្កាស្លា ផាតនើ អាចធ្វើការផ្លាស់ប្តូរលក្ខន្តិកៈនៅពេលណាមួយ និងតាមការសម្រេចចិត្តដោយគ្មាន ការជូនដំណឹងជាមុន។