ក) កាតព្វកិច្ចរបស់អ្នកប្រើប្រាស់

  • អតិថិជនបានពិនិត្យ និងយល់ព្រមលក្ខខណ្ឌក្នុងការផុសផ្សព្វផ្សាយ លើគេហទំព័រ phkaslacentury.com
  • អតិថិជនបានពិនិត្យ និងយល់ព្រមលើលក្ខខណ្ឌទូទាត់ប្រាក់ក្នុងការប្រើប្រាស់កញ្ចប់សេវាកម្មរបស់ Phkasla Partner។
  • អតិថិជនត្រូវផ្តល់ព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវ (ដូចជាឈ្មោះយីហោ អសយដ្ឋាន លេខទូរសព្ទ…)។
  • អតិថិជនអាចស្នើសុំកែប្រែមាតិកាផ្សព្វផ្សាយ មុនយ៉ាងតិចរយៈពេលបី(3)ថ្ងៃ (សម្រាប់ប្រចាំខែ)។
  • រាល់ទឹកប្រាក់ដែលបានបង់រួច អតិថិជនមិនអាចស្នើសុំដកវិញបានឡើយ ប៉ុន្តែលោកអ្នកអាចស្នើសុំផ្លាស់ប្តូរ ប្រភេទកញ្ចប់សេវាកម្មបាន។
  • អតិថិជនមានពេលមួយសប្តាហ៍ (7ថ្ងៃ) ក្នុងការស្នើសុំផ្លាស់ប្តូរប្រភេទកញ្ចប់សេវាកម្ម។
  • ផ្កាស្លា ផាតនើ (PHKASLA PARTNER) ទទួលយកការទូទាត់ប្រាក់តាមរយៈគណនីធនាគារ ABA និង ACLEDA ដែលមានលេខគណនី និងឈ្មោះក្នុងតារាងតម្លៃរបស់ ផ្កាស្លា ផាតនើ។ ផ្កាស្លា ផាតនើ មិនទទួលខុសត្រូវ រាល់ការបង់ប្រាក់ណាដែលផ្ទុយនឹងការកំណត់នេះឡើយ។


ខ) អ្នកយល់ព្រមថាអ្នកនឹងមិន

  • ប្រើប្រាស់ព័ត៌មានណាមួយរួមទាំងរូបភាព ឬរូបថតដែលអាចរកបានតាមរយៈគេហទំព័រផ្សេងមួយទៀតក្នុង លក្ខណៈណាមួយដែលរំលោភលើការរក្សាសិទ្ធិពាណិជ្ជកម្ម សញ្ញាប៉ាតង់ ការសម្ងាត់ពាណិជ្ជកម្ម ឬសិទ្ធិជាកម្មសិទ្ធិ របស់ភាគីណាមួយផ្សេងទៀត។
  • បង្កើតអត្តសញ្ញាណក្លែងក្លាយក្នុងគោលបំណងបំភាន់អ្នកដទៃ។
  • បរិហារកេរ្តិ៍ការរំលោភបំពាន ឬគម្រាមកំហែងអ្នកដទៃ។


គ) ការប្រើប្រាស់ព័ត៌មាន

  • គេហទំព័រនឹងប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យ និងរក្សារាល់ទិន្នន័យរបស់អតិថិជនដែលបានប្រើប្រាស់ សេវាកម្មរបស់ ផ្កាស្លា ផាតនើ។ ក្នុងករណីអតិថិជនដែលអស់សុពលភាពការងារជាមួយ ផ្កាស្លា ផាតនើ នោះយើងមានសិទ្ធិក្នុងការដកចេញនូវផលិតផលរបស់អតិថិជនពីគេហទំព័រ www.phkaslacentury.com ដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • មុនពេល ផ្កាស្លា ផាតនើ ធ្វើការលុបទិន្នន័យរបស់អតិថិជន យើងនឹងធ្វើការជូនដំណឹង ក៏ដូចជាទុកពេលសម្រាប់ពិចារណាក្នុងការបន្តការងារបស់អតិថិជនយ៉ាងតិចសាមសិប(30)ថ្ងៃ។


ការផ្លាស់ប្តូរលក្ខខណ្ឌ

ក្រុមការងារផ្កាស្លា ផាតនើ អាចធ្វើការផ្លាស់ប្តូរលក្ខន្តិកៈនៅពេលណាមួយ និងតាមការសម្រេចចិត្តដោយគ្មាន ការជូនដំណឹងជាមុន។