+សំណួរទី១៥ :
តើអ្នកផ្ទុកមេរោគអេដស៍ និង អ្នកជំងឺអេដស៍ខុសគ្នាយ៉ាងណាដែរ?
-ចម្លើយទី១៥ :
អ្នកផ្ទុកមេរោគអេដស៍ និង អ្នកជំងឺអេដស៍ខុសគ្នាត្រង់ ៖
- អ្នកផ្ទុកមេរោគអេដស៍ បានសេចក្ដីថា អ្នកនោះបានឆ្លងមេរោគអេដស៍ចូលទៅក្នុងខ្លួន តែមិនទាន់មានរោគសញ្ញាអ្វីទេ។
- អ្នកជំងឺអេដស៍ ជាដំណាក់កាលចុងក្រោយបន្ទាប់ពីផ្ទុកមេរោគអេដស៍ ដែលមានចង្កោមរោគសញ្ញា និងទីបំផុតឈានទៅរកសេចក្ដីស្លាប់។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ទន្សាយ (ភ្នំ)