+សំណួរទី១៧ :
តើទង់ជាតិតំណាងឲ្យអ្វី? ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានពណ៌? ពណ៌នីមួយៗតំណាងឲ្យអ្វី? ចូររៀបរាប់ពីការផ្លាស់ប្តូរទង់ជាតិរបស់ប្រទេសកម្ពុជា មុនឆ្នាំ១៩៧០ មកដល់បច្ចុប្បន្នឆ្នាំ២០២៣ នេះ។
-ចម្លើយទី១៧ :
ទង់ជាតិតំណាងឲ្យឃើញនៃជាតិសាសន៍មួយ ឬប្រទេសមួយៗ។ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានចំនួន បីពណ៌។ ពណ៌នីមួយៗតំណាងឲ្យ ៖
- ពណ៌ខៀវ តំណាងឲ្យសាមគ្គីភាព ភាតរភាព មេត្តាករុណា សន្តិភាព អហិង្សា ស្ថិតក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ
- ពណ៌ក្រហម តំណាងឲ្យ ស្មារតីអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គ ហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ
- រូបប្រាសាទអង្គរវត្តពណ៌ស មានទ្រង់ទ្រាយជាក្បាច់ចម្លាក់ តំណាងឲ្យអរិយធម៍ខ្មែរដ៏រុងរឿងនាសម័យមហានគរ និងតំណាងឲ្យសាសនា សីលធម៍។
មុនឆ្នាំ១៩៧០ មកដល់បច្ចុប្បន្នឆ្នាំ២០២៣នេះ ទម្រង់ទង់ជាតិប្រទេសកម្ពុជា បានផ្លាស់ប្តូរចំនួន ៦ដង រួចមកហើយ ព្រោះប្រទេសខ្មែរផ្លាស់ប្តូរ របបគ្រប់គ្រងប្រទេសញឹកញាប់ពេក។
ពណ៌ទង់ជាតិមានដូចជា ៖
- មុនឆ្នាំ១៩៧០ មានសណ្ឋានដូចជាទង់ជាតិបច្ចុប្បន្ន (ព្រះរាជាណាចក្រទី១)
- ឆ្នាំ១៩៧០ ដល់ ១៩៧៥ មានសណ្ឋានផ្ទៃពណ៌ខៀវជ្រុងខាងលើប៉ែកខាងឆ្វេងប្រហែល ១ភាគ៣នៃទង់។ ផ្ទៃក្រហម មានរូបប្រាសាទកំពូលបីពណ៌សនៅចំកណ្តាល ហើយប៉ែកខាងលើជ្រុងខាងស្តាំ មានរូបផ្កាយបីដួងពណ៌ស នៅតំរៀបគ្នា (សម័យសារធាណរដ្ឋខ្មែរ)។
- ឆ្នាំ១៩៧៥ ដល់ ១៩៧៩ សណ្ឋានផ្ទៃពណ៌ក្រហមឆ្អៅ ហើយមានរូបប្រាសាទកំពូលបី ពណ៌លឿងនៅចំកណ្តាលផ្ទៃពណ៌ក្រហម (សម័យកម្ពុជាប្រជាធិបតេយ្យ)
- ឆ្នាំ១៩៧៩ ដល់ ១៩៨៩ សណ្ឋានផ្ទៃក្រហមឆ្អៅហើយមានរូបប្រាសាទកំពូលប្រាំ ពណ៌លឿងនៅចាំកណ្តាល ផ្ទៃក្រហម (សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា)។
- ឆ្នាំ១៩៨៩ ដល់ ១៩៩៣ សណ្ធានផ្ទៃក្រហមប៉ែកខាងលើ១ភាគ២នៃទង់ ផ្ទៃខៀវចាស់ប៉ែកខាងក្រោម១ភាគ២នៃទង់ ហើយផ្ទៃក្រហម និងតួប្រាង្គនោផ្នែក ផ្ទៃខៀវ (សម័យរដ្ឋកម្ពុជា)។
- ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្នឆ្នាំ២០២៣ (ទង់ជាតិបច្ចុប្បន្ន) ផ្នែកខាងលើ និងខាងក្រោយពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រុហម មានរូបប្រាសាទអង្គរវត្តពណសនៅចំកណ្តាល។
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ទន្សាយ (ភ្នំ)