+សំណួរទី៧៨ :
ដូចម្ដេចដែលហៅថារទេះ? ចូររាប់ប្រភេទរទេះឲ្យបានចំនួន ១០។
-ចម្លើយទី៧៨ :
រទេះ គឺជាយានតមានកង់ មានទ្រង់ទ្រាយច្រើនបែបប្លែកៗគ្នាសម្រាប់អូស ឬរុញក៏បាន។ យានដែលប្រើកម្លាំងចំហាយកម្ដៅភ្លើងក៏ហៅថារទេះដែរ។
ប្រភេទនៃរទេះ ទាំងនោះរួមមាន ៖
- រទេះក្រង់ : មានក្រង់ទូលាយផ្ទុកទំនិញបានច្រើន
- រទេះក្របី : រទេះទឹមក្របី
- រទេះគោ : រទេះទឹមគោ
- រទេះចាម : រទេះធំស្រោង មានផ្ទុកក្រឡូមខាងមុខខ្ពស់ជាងខាងក្រោមបន្ទិចហើយត្រង់កណ្ដាលទាបអែនពាប់
- រទេះជើងគុល : មានកង់ជាបន្ទះទាំងផ្ទាំងឥតកាំ
- រទេះដែក : រទេះកង់ដែក
- រទេះត្រដួល : មានផ្ទាំងពីរជាន់ ជាន់ក្រោមដាក់ឥវ៉ាន
- រទេះបំបោល : ទឹមគោបរប្រណាំងគ្នា
- រទេះមុឺន : មានតួរាងជាគ្រែ
- រទេះភ្លើង : គ្រឿងចក្រប្រើអុសដុត ឬធ្យូង។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ
