+សំណួរទី១៥៤ :
តាមការសិក្សាស្រាវជ្រាវឆ្នាំ ១៩៦២ គេបែងចែកមណ្ឌលរ៉ែនៅកម្ពុជាជា ៥មណ្ឌល។ តើមានមណ្ឌលអ្វីខ្លះ? ចូររៀបរាប់ពីប្រភេទរ៉ែតាមមណ្ឌលនីមួយៗ។
-ចម្លើយទី១៥៤ :
មណ្ឌលរ៉ែទាំង ៥នោះមាន ៖
១. មណ្ឌលប៉ៃលិន មានត្បូងទទឹម និង កណ្ឌៀង
២. មណ្ឌលបកែវ (រតនគិរី) មានកំណប់មាស និង ត្បូង
៣. មណ្ឌលកំពង់ធំ មានរ៉ែដែក (ភ្នំដែកកំពង់ស្វាយ) មាស (ដីល្បាប់) និងសំណង់ប៉ាហាំង (ជុំវិញភ្នំជី និង ភ្នំលឿង)
៤. មណ្ឌលកំពត និង បាត់ដំបង មានផូស្វាត និង ថ្មកំបោរ
៥. មណ្ឌលពោធិ៍សាត់ មានថ្មកែវ (ភ្នំតាសាយ)។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ
