20230703_144326

កូនល្អ មិត្តល្អ សិស្សល្អ និង ពលរដ្ឋល្អ

+សំណួរទី១៥៨ :

តើកូនល្អ មិត្តល្អ សិស្សល្អ និង ពលរដ្ឋល្អ មានលក្ខណៈសម្បត្តិដូចម្ដេចខ្លះ?

-ចម្លើយទី១៥៨ :

កូនល្អ មិត្តល្អ សិស្សល្អ និង ពលរដ្ឋល្អ មានលក្ខណៈសម្បត្តិដូចតទៅ ៖

  • ជាកូនដែលមានអត្តចរិតស្លូតបូត សុភាពរាបសា ទន់ភ្លន់
  • ស្ដាប់ដំបូន្មានឪពុកម្ដាយ បងប្អូន ជីដូនជីតា ចេះថែទាំប្អូនតូចតាចតាមសមត្ថភាព និង លទ្ធភាព
  • ស្រឡាញ់ពលកម្ម អនាម័យ ការពារបរិស្ថាន ស្រឡាញ់ការអប់រំកាយ និង កីឡា
  • ចេះសន្សំសំចៃថវិកា និង ថែទាំសម្ភារដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ
  • ចេះថែរក្សា ការពារ កិត្តិយសគ្រួសារ និងមិនធ្វើឲ្យមាតាបិតា ក្រុមគ្រួសារពិបាកចិត្ត ឬ ខកចិត្តដោយប្រការណាមួយ។

+សិស្សល្អ

  • ជាសិស្សដែលមានសេចត្ដីឧស្សាហ៍ព្យាយាមរៀនសូត្រ និង រៀនពូកែ
  • គោរពបទបញ្ជាផ្ទៃក្នុងសាលារៀន គោរពគ្រូ មករៀនទៀងទាត់ពេលវេលា
  • មានស្រ្មារតីស្រាវជ្រាវបំពេញបន្ថែមចុះណេះដឹង
  • ចូលរួមសកម្មភាពសង្គម ក្លឹមសិក្សាទាំងក្នុងសាលា និង ក្នុងសហគមន៍
  • មិនបង្កការលំបាកដល់សាលារៀន ការពារកិត្តិយសសាលារៀន។

+មិត្តល្អ

  • ធ្វើខ្លួនឲ្យល្អទប់នឹងបាតុភាពអសកម្មក្នុងសង្គម
  • មានទំនាក់ទំនងល្អជាមួយមិត្តភក្តិទាំងក្នុង និង ក្រៅសាលាមានចិត្តស្រឡាញ់មិត្តភក្តិ និង ជួយគ្នាទៅវិញទៅមក​
  • ចេះដាស់តឿនមិត្តភក្តិដែលកេច និង បោះបង់ការសិក្សាឲ្យវិលត្រឡប់មករៀនសូត្រវិញ
  • មានស្មារតីឧស្សាហ៍ព្យាយាម មានអំណត់អត់ធន់ ពិសេសជួយមិត្តិភក្តិដែលក្រីក្រ និង ចូលរួមសកម្មភាពសិល្បះ ការអប់រំកាយ កីឡា និង មានវិធានការការពារជំងឺដើម្បីថាមពល និង សុខភាពល្អប្រសើរ
  • មិនបង្កការលំបាកដល់មិត្តភក្តិ។

+ពលរដ្ឋល្អ

  • អត្តចរិតល្អ
  • សីលធម៌រស់នៅល្អ
  • គោរពច្បាប់សង្គម
  • ចូលរួមការពារច្បាប់សង្គម
  • មិនបង្កការលំបាកដល់សង្គម
  • ចូលរួមអភិវឌ្ឍន៍សង្គម
  • មិនបង្កអសន្តិសុខដល់សង្គម
  • មិនបង្កកង្វល់ដល់អ្នកដទៃ
  • ស្រឡាញ់ថែរក្សាការពារ សម្បត្តិសាធារណ
  • ស្រឡាញ់ថែរក្សាការពារ សម្បត្តិធម៌ជាតិមាតុភូមិ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា