photo_2023-06-14_07-33-03

ស្វែងយល់ ពីការព្យាបាលជំងឺរបេង

+សំណួរទី១០៧

ក-អ្វីទៅជាជំងឺរបេង?

ខ-តើជំងឺរបេងឆ្លងដោយរបៀបណា?

គ-តើរោគសញ្ញានៃជំងឺរបេងសួតមានអ្វីខ្លះ?

ឃ-ដើម្បីព្យាបាលជំងឺរបេងបានសះស្បើយ តើត្រូវធ្វើដូចម្ដេច?

-ចម្លើយទី១០៧

ក-ជំងឺរបេងជា

  • ជំងឺឆ្លងកាចសាហាវបំផុត។
  • វាពុំមែនជាជំងឺតពូជទេ។
  • ជំងឺនេះបង្កឡើងដោយសារមេរោគរបេងដែលមានឈ្មោះថា”បាសុីដឺកុក”ហៅកាត់ថា “បេកា”។
  • ជំងឺរបេងច្រើនកើតនៅសួតហៅថា ជំងឺរបេងសួត។ ប៉ុន្តែសរីរាង្គផ្សេងទៀតក៏អាចកើតជំងឺរបេងដែរហៅថា ជំងឺរបេងក្រៅសួតដូចជា របេងឆ្អឹង របេងស្រោមសួត របេងស្រោមខួរក្បាល របេងកូនកណ្ដុរ ឬម្រេញ របេងតម្រងនោម…។

ខ-មានតែជំងឺរបេងតែមួយគត់ដែលចម្លងមេរោគរបេងពីអ្នកជំងឺទៅអ្នកជា តាមរយៈខ្យល់ដកដង្ហើម ដោយសារការក្អួត ឬកណ្ដាស់ ឬការនិយាយស្ដីទល់មុខគ្នា។ ចំណែកជំងឺរបេងក្រៅសួត មិនឆ្លងទៅអ្នកដទៃ តាមរយៈខ្យល់ដកដង្ហើម ដោយសារការក្អួត ឬកណ្ដាស់ ឬការនិយាយស្ដីទល់មុខគ្នានោះទេ។

សម្គាល់ : លើកលែងតែចំពោះរបេងក្រៅសួត ដែលមានរួមផ្សំជាមួយរបេងសួតប៉ុណ្ណោះដែលអាចឆ្លងបាន។

គ-រោគសញ្ញា នៃជំងឺរបេងសួតគឺ ៖

  • តោគសញ្ញាចម្បង : ក្អកលើសពី២ ទៅ ៣សប្ដាហ៍ (មាន ឬគ្មានកំហាក)
  • និងអាចរួមផ្សំដោយ : ក្ដៅស្រៀវស្រាញពេលល្ងាចបែកញើស ពេលយប់បាយមិនឆ្ងាញ់ ស្រកទម្ងន់ អស់កម្លាំង ឬឈឺទ្រូង…។

ឃ-ដើម្បីព្យាបាលជំងឺរបេងជាសះស្បើយគឺ ៖

ជំងឺរបេងត្រូវព្យាបាលរយៈពេល ៦ខែតាមវិធីសាស្រ្តដូតស៍

  • លេបថ្នាំរៀងរាល់ព្រឹក
  • ទៀងទាត់ និងគ្រប់ចំនួន
  • ក្រោមការត្រួតពិនិត្យផ្ទាល់ពីបុគ្គលិកសុខាភិបាល ឬអ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្ដុះបណ្ដាល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា