photo_2023-06-14_07-33-03

សីលធម៌ និងគុណធម៌ទាំងប្រាំប្រការ

+សំណួរទី១០៩

តើសីលធម៌ប្រាំប្រការ និងគុណធម៌ប្រាំប្រការរបស់ខ្មែរយើងមានអ្វីខ្លះ? ចូរពន្យល់។

-ចម្លើយទី១០៩

សីលធម៌ប្រាំប្រការ និងគុណធម៌ប្រាំប្រការរបស់ខ្មែរមាន

ក-សីលធម៌ : ជាធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើដែលជាកុសល។ រឺជាគន្លងនៃចរិយារបស់មនុស្សដែលរស់ប្រកបដោយគុណធម៌ ដើម្បីរស់នៅសមរម្យក្នុងសង្គម។ រឺជាទ្រឹស្ដីពាក្យទូន្មានទាំងឡាយណាដឹកនាំមនុស្សទៅរកផ្លូវល្អ។

ខ-គុណធម៌ : ជាតម្លៃល្អដែលស្ដែងចេញតាមរយៈកាយ វាចា ចិត្ត និងសកម្មភាពរបស់មនុស្ស។

ក្នុងការរស់នៅ មនុស្សត្រូវមានសីលធម៌ប្រាំយ៉ាងគឺ ៖

១-សីលធម៌ផ្ទាល់ខ្លួន : ដឹងខុសដឹងត្រូវ ល្អអាក្រក់ ក្លាហានហ៊ានទទួលខុសត្រូវលើអំពើរបស់ខ្លួន តាំងជាម្ចាស់នៃចិត្តរបស់ខ្លួន។

២-សីលធម៌ក្នុងគ្រួសារ : ស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនជាឪពុកម្ដាយ ចិញ្ចឹមកូនមិនគិតពីការតបគុណវិញ ធ្វើឲ្យមានភាពសុខដុម។ ហើយស្រឡាញ់ និងឧបត្ថម្ភកូនស្មើៗគ្នា អប់រំកូនឲ្យទៅជាពលរដ្ឋល្អ។

៣-សីលធម៌ក្នុងវិជ្ជាជីវៈ : មានមនសិកាក្នុងការងារ រកសុីតាមសមត្ថភាព និងតាមសម្មាអាជីវោ មិនរំលោភលើអ្នកតូចជាងខ្លួន។ មិនលោភធ្វើការហួសកម្លាំង នាំឲ្យខូចសុខភាព។

៤-សីលធម៌ក្នុងសង្គម : មានសាមគ្គីភាពល្អ មិនបង្កទំនាស់ គោរពសិទ្ធិមនុស្ស ស្រលាញ់យុត្តិធម៌ ស្រឡាញ់មនុស្សទូទៅ ទទួលស្គាល់ទុក្ខវេទនាអ្នកដ៏ទៃ។

៥-សីលធម៌ពិភពលោក : មានទំនាក់ទំនងល្អជាមួយបរទេស និងមិនប្រកាន់ជាតិសាន៍ សាសនា…។

ក្នុងការរស់នៅមនុស្ស មនុស្សត្រូវមានគុណធម៌ប្រាំយ៉ាងមាន ៖​

១-គោរពមាតាបិតា ចាស់ទុំ

  • ស្គាល់នូវអំពើល្អ និងអំពើអាក្រក់។
  • សុចរឹក ស្មោះត្រង់ យុត្តិធម៌។

២-គោរពសិទ្ធិមនុស្ស

  • ភាពមិនរើសអើង(ភេទ ពូជសាសន៍…)។
  • ការអត់ឱន និងអធ្យាស្រ័យសណ្ដោស។

៣-ព្រហ្មវិហារធម៌ទាំង៤(មេត្តា ករុណា មុទិតា ឧបេក្ខា)។

៤-សីលប្រាំ

  • មិនកាប់សម្លាប់
  • មិនលួចទ្រព្យអ្នកដ៏ទៃ
  • មិនលួចប្រពន្ធ កូនគេ
  • មិនភូតភរកុហក
  • មិនសេពគ្រឿងស្រវឹង

៥-ទសពិធរាជធម៌ទាំងដប់ (ទាន សីល បរិច្ចាក អាជ្ជវៈ មន្ចវៈ តបៈ អក្កោធនៈ អហិង្សា ខន្តី អវិរោធនៈ)។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា