១. ព្យញ្ជនៈ “គ”
“គ” ជាព្យញ្ជនៈទី៣ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “គក់” ដូចខាងក្រោម៖
-ពាក្យ “គក់” (កិ.) តប់ដោយក្ដាប់ដៃ : គក់ខ្នងឲ្យខ្ញុំបន្តិច!បោកសម្អាតខោអាវជាដើម ដោយអាការជ្រុំៗដូចគេគក់ ដើម្បីឲ្យជ្រះក្អែល : គក់សំពត់, គក់ខោអាវ ។
-ពាក្យ “គក់” (ន.) ហត្ថក្រពុំ គឺខ្នាតរង្វាស់ប្រវែងពីត្រឹមកែងដៃទៅដល់ចុងម្រាមដៃដែលក្ដាប់ក្ដោបចូល : ប្រវែងមួយគក់ ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)