១. ព្យញ្ជនៈ “ក”
“ក” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី១ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “កង់” ដូចខាងក្រោម៖
-ពាក្យ “កង់” (១) (ព. សា.) យានកង់ពីរដែលអាចប្រព្រឹត្តិទៅមុខបានដោយសាឈ្នាន់, ច្រវាក់ថាសជាដើមដែលដាក់ទាក់ទងគ្នាជាមួយនឹងដុំនៃកង់ក្រោយ និងដុំកណ្តាល (ទោចក្រយាន) ។
-ពាក្យ “កង់” (២) (ន.) ប្រដាប់រទេះ មានវង់ព័ទ្ធជុំវិញចុងកាំ : កង់រទេះ ។ អ្វីៗដែលកាត់ជាកំណាត់ ជាដុំខ្លីៗ : ត្រីមួយកង់ ។ ឈ្មោះនំមួយប្រភេទមានសណ្ឋានដូចកង់ : នំកង់ ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្ការ (ភ្នំ)