១. ព្យញ្ជនៈ “ង”
“ង” ជាព្យញ្ជនៈទី៥ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ងក់” ដូចខាងក្រោម៖
-ពាក្យ “ងក់” (ន.) ឈើក្ងុក ឬ ដែកមូលក្រវង់ មានខ្សែធំ ឬ ព្រ័ត្រត្រកួញ ចងភ្ជាប់មាំ សម្រាប់វាយជើងដំរីឲ្យបោល។
-ពាក្យ “ងក់” (កិ.) ឱន, បង្អោនក្បាលចុះហើយងើយឡើង : ងក់ក្បាល។ អង្គុយងក់ គឺអង្គុយកុក។ ងក់ងើកៗ គឺងក់ផ្ញាក់ផ្ញើករឿយៗ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ