១. ព្យញ្ជនៈ “ង”
“ង” ជាព្យញ្ជនៈទី៥ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ងងឹត” ដូចខាងក្រោម៖
-ពាក្យ “ងងឹត” (គុ.) ទីទៃពីភ្លឺ, គឺដែលឥតមានពន្លឺ : យប់ងងឹត, ខែងងឹត។ ភ្នែកងងឹត ឬ ងងឹតភ្នែក គឺភ្នែកដែលអន់ភ្លឺ ឬ មិនសូវភ្លឺ ឬក៏ ភ្នែកខ្វាក់ (ពាក្យគួរសម)។ ដែលទើសគំនិតគិតមិនយល់ : ងងឹតមុខ គឺដែលងោងជ្រប់មើលអ្វីមិនឃើញ, គិតអ្វីមិនទាន់, ដោយខ្យល់ដើរមិនស្រួល ឬដោយខឹងខ្លាំងជាដើម (កុំប្រើច្រឡំជា ល្ងឹត, ល្ងឹតល្ងង់)។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ
