ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងរកន្លែងស្នាក់នៅពេលបងប្អូនអញ្ជើញមកលេងកម្សាន្តក្នុងខេត្តកំពង់ស្ពឺ ផ្កាស្លា ផាតនើ សូមធ្វើការណែនាំប្រិយមិត្តមកស្គាល់សណ្ឋាគារចំនួន ២កន្លែងដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ។ ចង់ដឹងថាសណ្ឋាគារទាំង២នោះ មានទីតាំង និងទទួលរៀបចំបម្រើសេវាកម្មបន្ទប់ស្នាក់ ឬអាហារ ដូចម្តេចខ្លះ សូមប្រិយមិត្តអញ្ជើញជ្រាបជាព័ត៌មានដូចខាងក្រោម៖
ទី១-សណ្ឋាគារហូលីដេ Chbar Mon Hotel
មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ.
សណ្ឋាគារហូលីដេ Chbar Mon Hotel មានបន្ទប់ស្នាក់ល្អស្អាត បន្ទប់នីមួយៗទូលាយ អនាម័យល្អ និងមានទទួលភ្ញៀវស្នាក់នៅជាលក្ខណៈគ្រួសារ ក្រុមការងារ ឬក្រុមភ្ញៀវទេសចរណ៍ជាដើម…។ល។ ក្នុងនោះសណ្ឋាគារមានប្រភេទបន្ទប់ស្នាក់នៅគ្រែ១ អាចគេងបាន ១នាក់ និង បន្ទប់ស្នាក់នៅគ្រែ២ អាចគេងបាន ៣-៤នាក់ ជាពិសេសសណ្ឋាគារមានទីធ្លាអង្គុយលេងកម្សាន្តពេលរាត្រីយ៉ាងទូលាយត្រជាក់ចិត្ត មានឯកជនភាព និងសុវត្ថិភាព ២៤ម៉ោង។
-ដើម្បីជ្រាបកាន់តែច្បាស់ពីទីតាំង រូបភាពបន្ទប់ និងតម្លៃបន្ទប់ស្នាក់ សូមចុចតំណភ្ជាប់ (Link) ខាងក្រោម៖
https://phkaslapartner.com/business/holiday-hotel-at-krong-chbar-mon/
ទី២-បឹងគីរីរម្យ Lumhae Kampong Speu Resort
មានទីតាំងស្ថិតនៅចម្ងាយពីរង្វង់មូលនាគព័ន្ធប្រហែល 800ម៉ែត្រ ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ.
បឹងគីរីរម្យ Lumhae Kampong Speu Resort មានបន្ទប់ស្នាក់ល្អស្អាត បន្ទប់នីមួយៗទូលាយ អនាម័យល្អ និងមានទទួលភ្ញៀវស្នាក់នៅជាលក្ខណៈគ្រួសារ ក្រុមការងារ ឬក្រុមភ្ញៀវទេសចរណ៍ជាដើម…។ល។ ក្នុងនោះសណ្ឋាគារមានប្រភេទបន្ទប់ស្នាក់នៅគ្រែ១ អាចគេងបាន ២នាក់ និង បន្ទប់ស្នាក់នៅគ្រែ២ អាចគេងបាន ២-៣នាក់ ជាពិសេសសណ្ឋាគារមានទីធ្លាអង្គុយលេងកម្សាន្តយ៉ាងត្រជាក់ចិត្តមានឯកជនភាព និងសុវត្ថិភាព ២៤ម៉ោង។
-ដើម្បីជ្រាបកាន់តែច្បាស់ពីទីតាំង រូបភាពបន្ទប់ និងតម្លៃបន្ទប់ស្នាក់ សូមចុចតំណភ្ជាប់ (Link) ខាងក្រោម៖
បឹងគីរីរម្យ Lumhae Kampong Speu Resort – Phkasla Partner (phkaslacentury.com)
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
អត្ថបទដោយ ៖ កំប្រ៉ុក (ភ្នំ)