photo_2023-06-12_14-08-05

មូលហេតុបណ្ដាលឲ្យជនជាតិឥណ្ឌានិរទេសមករស់នៅតំបន់អាសុីអាគ្នេយ៍

+សំណួរទី១៣៣

ហេតុអ្វីបានជាអ្នកស្រុកឥណ្ឌា និរទេសខ្លួនមករស់នៅតំបន់អាសុីអាគ្នេយ៍?

-ចម្លើយទី១៣៣

មូលហេតុដែលបណ្ដាលឲ្យអ្នកស្រុកឥណ្ឌានិរទេសខ្លួនមករស់នៅតំបន់អាសុីអាគ្នេយ៍ព្រោះ ៖

  • កត្តាសាសនា : នៅឆ្នាំ៤០០មុនគ.ស. ដល់ឆ្នាំ៣០០មុនគ.ស. ព្រះបាទអសោកបានចាត់រាជទូតសាសនាពីរព្រះអង្គឲ្យមកផ្សព្វផ្សាយសាសនា នៅតំបន់អាសុីអាគ្នេយ៍។
  • កត្តាចម្បាំង : នៅប្រទេសឥណ្ឌាមានសង្រ្គាមឆាបឆេះពាសពេញផ្ទៃប្រទេស។
  • កត្តាជំនួញពាណិជ្ជកម្ម ឬការរកសុី : មកកាន់តំបន់អាសុីអាគ្នេយ៍ដើម្បីទិញគ្រឿងប្រណិតៗ គ្រឿងទេស និងវត្ថុមានតម្លៃផ្សេងៗទៀត។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា