co khmerwords

ពន្យល់ពាក្យខ្មែរ “គាវ”

១. ព្យញ្ជនៈ “គ”

“គ” ជាព្យញ្ជនៈទី៣ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “គាវ” ដូចខាងក្រោម៖

-ពាក្យ “គាវ” (ន.) ឫស្សី ឬ ឈើពីរកំណាត់ រួមគល់កន្ធែកចុងសម្រាប់បង្អូសន័ង្គល, រនាស់, ឬ ដាក់អ្វីៗបង្អូសក៏បាន។ រទេះជើងពីរគ្មានកង់, ស្រទបត្នោត, ដូង ក៏ហៅ គាវ ដែរ : បរគាវ, បង្អូសគាវ, គាវត្នោត, គាវដូង

-ពាក្យ “គាវ” (ន.) (ចិ.) ឈ្មោះអាហារមានទឹកម្យ៉ាង ពួកគុយទាវ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា