20230812_130318

ភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង

ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរវៀង ស្រុកសំរោងបើធ្វើដំណើរតាមរថយន្តពីភ្នំពេញ តាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅ មានចម្ងាយ៦២គ.ម ដោយត្រូវប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ចូលតាមផ្លូវលំមួយមានចម្ងាយ ៥គ.មពីផ្លូវជាតិ។ បើធ្វើដំណើរពីរួមខេត្តមានចម្ងាយ២៧គ.ម។ ភ្នំជីសូរមានកម្ពស់១៣០ម។

គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅភ្នំតាម៉ៅនៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវត្រូវបន្តដំណើរប្រមាណ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយ ថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានានៃតំបន់នេះ។ ពីលើកំពូលភ្នំនេះ គេអាចគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវ ដ៏ល្អប្រណិតគ្រប់ទិសទី។

ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់ ៣៨០ម៉ែត្រ។ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និង លីប៉ូនីត មានបណ្តោយ ៦០ម៉ែត្រ ទទឹង ៥០ម៉ែត្រ មានថែវ ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទីមួយ និងនៅចំកណ្តាលមានទីសក្ការៈមួយដែលសំខាន់ ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចម្លាក់យ៉ាងល្អប្រណិតនៅផ្តែរ និង សសរពេជ្រ។

គេនិយមឡើងភ្នំជីសូរ តាមជណ្តើរថ្មខាងលិច ដែលមានចំនួន ៣៩០កាំ ហើយចុះតាមជណ្តើរខាងត្បូង ដែលមានចំនួន ៤០៨កាំ។ នៅចំពីមុខប្រាសាទមានក្លោងទ្វារ និងមានជណ្តើរមួយទៀត សាងសង់តាំងពីសម័យកសាងប្រាសាទដែល ភ្ជាប់ទៅប្រាសាទសែនឆ្មស់ និង ប្រាសាទសែនភូវាំង និង ទន្លេអុំ ដែលជាបឹងកាលពីអតីតកាលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋ សម្រាប់ធ្វើពិធីងូតទឹកលាងបាបតាមលទ្ធិព្រហ្មមញ្ញសាសនា។ ក្រៅពីនេះ នៅមានប្រាសាទជាច្រើនទៀត ដែលស្ថាបនាឡើងតាម សម័យកាលខុសៗគ្នា នៅលើទីលានថ្មមួយដ៏ធំទូលាយ បែរមុខទៅទិសខាងកើត និង ពាយ័ព្យមានបណ្ដោយប្រវែង ១០០ម៉ែត្រ និងទទឹង ៨០ម៉ែត្រ។ មួយផ្នែកធំនៃប្រាសាទភ្នំជីសូរ ត្រូវបានខូចខាត។

នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនាសង់ថ្មីមួយ និង នៅក្រោយមានសាលាធម្មសភាមួយខ្នង ដែលមានកុដិព្រះសង្ឃ និងមានទីសក្ការៈតូចមួយទៀត ហើយមានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ៗ។

ភ្នំជីសូរជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្ររបស់ខេត្តតាកែវ។ មណ្ឌលនេះបាននឹងកំពុងឆ្លុះបញ្ចាំងនូវប្រាសាទបុរាណ ដែលជាកេរដំណែលវប្បធម៌ អរិយធម៌ បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាព ធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀត ក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនោះគេឃើញមាន រូងវិមានច័ន្ទ ស្ថិតនៅប្រមាណ​ ១៥០ម៉ែត្រពីខាងត្បូងប្រាសាទភ្នំជីសូរ។ រូងធម្មជាតិនេះមានតាំងពីយូរយាណាស់មកហើយ។ វាជាទីស្ងាត់សម្រាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិ ឬសម្រាប់អ្នកធ្វើធុតង្គដើរចង្ក្រមភាវនាធម៌។ កាលពីសម័យសង្គ្រាមក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលឱ្យរូងនេះត្រូវបិទជិតដោយដុំថ្មធំៗមិនអាចចេញចូលបានទៀតឡើយ។

ក្រៅពីប្រាសាទ គេឃើញមានវត្តភ្នំជីសូរបានកសាងឡើងក្នុងឆ្នាំ១៩១៧ ដែលមានចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកមានចំនួន ៥អង្គ។ វត្តនេះត្រូវបានបំផ្លាញខ្ទេចខ្ទីក្នុងសង្គ្រាមឆ្នាំ១៩៧០ ហើយចាប់ផ្តើមកសាងជាថ្មីក្នុងឆ្នាំ១៩៧៩ តរៀងមក។

តំបន់កសិទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកសំរោងបាទី និង ព្រៃកប្បាស ដែលមានវាលស្រែធំ ល្វឹងល្វើយ និងប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ក្នុងដីស្រែប្រាំងទំហំ ៥១៣ហិកតា និង ស្រែវស្សា ១,៣៨៦ហិចតា ដែលមានអាងទឹកបីកន្លែងជាប់ៗគ្នា គឺធ្នស់តាគង់ ទួលលក និង សែនពារាម។

កន្លងមកតាមជំនឿ និង ការស្វែងយល់របស់អ្នកទេសចរណ៍ ពីសប្ដាហ៍មួយទៅសប្ដាហ៍មួយរមែងតែងតែមានភ្ញៀវចូលមកទស្សនាជាហូរហែរ។ ពិសេសនៅពេលមានបុណ្យជាតិបុណ្យប្រពៃណីជាតិ និងបុណ្យអន្តរជាតិ ភ្ញៀវមានចំនួនកាន់តែច្រើនកុះករ ទោះបីបងប្អូនទាំងអស់មានការលំបាកអំពីផ្លូវធ្វើដំណើរ និងការនឿយហត់ក្នុងការឡើងទៅលើកំពូលភ្នំយ៉ាងណាក៏ដោយ។

image 2023 06 28 08 36 33 edited

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/4LMVp9JKDoJTXitX7

-មធ្យោបាយធ្វើដំណើរ : តាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅ មានចម្ងាយ៦២គីឡូម៉ែត្រ ដោយត្រូវប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ចូលតាមផ្លូវលំមួយមានចម្ងាយ៥គីឡូម៉ែត្រពីផ្លូវជាតិ។ បើធ្វើដំណើរពីរួមខេត្តមានចម្ងាយ២៧គីឡូម៉ែត្រ។ ភ្នំជីសូរមានកម្ពស់១៣០ម៉ែត្រ។

-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A

-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូបតាមរយៈអាហារដ្ឋានចែពៅ លក់មាន់ដុតភ្នំជីសូរ។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 010 240 559 / 017 240 559
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A

-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូបតាមរយៈអាហារដ្ឋាន ម្លប់ដូងភ្នំជីសូរ។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 012 661 224 / 010 661 224
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A

-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តតាកែវ : https://phkaslapartner.com/business-kamsan/hotel_hospitality/

image 2023 06 28 08 33 38 edited
image 2023 06 28 08 35 31 edited

This image has an empty alt attribute; its file name is 20230410_211507-2-1024x266.jpg

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា