20230824_110524

រមណីយដ្ឋាន បឹងសំរឹទ្ធិ ស្រុកបារាយណ៍

រមណីយដ្ឋានបឹងសំរឹទ្ធិ គឺជារមណីយដ្ឋានកែច្នៃ ផ្ដើមកសាងនៅឆ្នាំ២០០៦ ស្ថិតនៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានកំពង់ថ្មប្រហែល ១,៥០០ម៉ែត្រ និងផ្លូវបត់ឆ្វេងតាមផ្លូវចាក់កៅស៊ូប្រវែង ២,៥០០ម៉ែត្រ ។

រមណីយដ្ឋាននេះមានការពេញនិយមពីភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តទស្សនា រាល់សំណង់ស្ថាបត្យកម្មតាមរចនាប័ទ្មខ្មែរ។

នៅក្នុងរមណីយដ្ឋាននេះមានសង់ក្លោងទ្វារចូល (តាមលំនាំរចនាប័ទ្មប្រាសាទព្រះវិហារ) ភ្នំកែច្នៃរូបផ្តិលសំរិទ្ធិសាងសង់អគារនានាដូចជា : ដំណាក់លម្ហែនៅលើកោះរំដួលចំនួន ៦ផ្ទះ ក្រុមផ្ទះសំណាក់តូចៗចំនួន១៧ ផ្ទះសំណាក់ផ្សិតចំនួន២ អាងហែលទឹក ទីតាំងបោះជំរុ, អគារ សារមន្ទីរ ភោជនីយដ្ឋាន រូបបង្រួម ប្រាសាទអង្គរវត្ត និងសួនច្បារដ៏ស្រស់ស្អាត ។ល។

image 2023 08 18 10 09 09 edited

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/d7H9hBD3XQcyJirP9

-មធ្យោបាយធ្វើដំណើរ : ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានកំពង់ថ្មប្រហែល ១,៥០០ម៉ែត្រ និងផ្លូវបត់ឆ្វេងតាមផ្លូវចាក់កៅស៊ូប្រវែង ២,៥០០ម៉ែត្រ ។

-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A

-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូបតាមរយៈម្លប់ស្បូវ កំពង់ធំ។  ទំនាក់ទំនងលេខទូរសព្ទ : 092 833 844
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A

-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តកំពង់ធំ: https://phkaslapartner.com/business-kamsan/place-for-stay-at-kompong-thom/

image 2023 08 18 09 57 30 edited
image 2023 08 18 10 07 47 1 edited

20230410 211507 2

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា