បាក់ត្រា ជាប្រភេទរមណីយដ្ឋានធម្មជាតិ ដែលមានចម្ងាយ ១៦គ.ម ពីទីរួមខេត្តពោធិ៍សាត់ តាមផ្លូវលេខ៥៦ ឆ្ពោះទៅស្រុកក្រវ៉ាញ។ រមណីយដ្ឋាននេះមានភ្នំតូច ដែលមានកម្ពស់ ៥០ម៉ែត្រ និងមានព្រៃថ្លុងជាច្រើន ផ្ទាំងថ្មធំៗនៅរកេតរកូតពេញព្រៃ និងទឹកអូរ មានទឹកជាប្រចាំដោយមានអណ្ដូងទឹកធម្មជាតិ។ នៅទីនោះសម្បូរទៅដោយដើមឈើហូបផ្លែ។ អ្នកទៅកម្សាន្តនៅទីនោះ គេតែងតែទៅបេះផ្លែគុយ ឬ ផ្លែសេមាន់បរិភោគ។ បាក់ត្រាក៏ជាកន្លែងគោរពបូជាមួយយ៉ាងសំខាន់ ដែលនៅទីនោះមានវត្ថុដែលជាទីសក្ការៈបូជារបស់ខ្មែរយើង។

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖
-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/Tb8FdzJneHkX71kK7
-មធ្យោបាយធ្វើដំណើរ : ធ្វើដំណើរតាមផ្លូវជាតិលេខ5 ចម្ងាយប្រមាណ 200km, ពីរាជធានីភ្នំពេញអាចធ្វើដំណើរតាមរយៈរថយន្តក្រុង តាក់ស៊ី (តម្លៃធ្វើដំណើរចន្លោះពី 5ម៉ឺនរៀល-6ម៉ឺនរៀល) ។
-កន្លែងស្នាក់ : សណ្ធាគារពោធិ៍សាត់សេនជូរី Pursat Century Hotel មានទីតាំងនៅជិតតំបន់បាត្រា តម្លៃបន្ទប់ស្នាក់ចាប់ពី 15$ឡើង។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 015 350 278
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A
-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូប មាតុភូមិ-Meatophum។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 095 333 311
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A
-ចុចទីនេះដើម្បីមើលកន្លែងស្នាក់តាមខេត្តពោធិ៍សាត់ : https://phkaslapartner.com/business-kamsan/hotel_hospitality/



-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :
https://phkaslapartner.com/business-kamsan/travelingcambodia/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ ស្រូវ