១. ព្យញ្ជនៈ “ឆ”
“ឆ” ជាព្យញ្ជនៈទី២ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ឆុត” ដូចខាងក្រោម៖
-ពាក្យ “ឆុត” (កិ. វិ. ឬ គុ.) ដែលត្រូវ, ពិត, ប្រាកដ, ដែលប្រកប, ពូកែ, ស័ក្តិសិទ្ធិ : គ្រូនេះទាយឆុតណាស់; ថ្នាំនេះឆុតណាស់ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)