ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក (ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ ប្រទេសថៃឡង់ដ៍ មានចម្ងាយ ១០៨គ.មពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ២១១។ ខេត្តព្រះវិហារ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៤ ដោយកាត់ដីពីខេត្តស្ទឹងត្រែង កំពង់ធំ និងសៀមរាប។ ខេត្តនេះគឺនៅភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជាជាខ្ពង់រាបដែលសម្បូរទៅដោយព្រៃឈើ ភ្នំ និងស្ទឹងដងអូរ។
ប្រាសាទព្រះវិហារ មានទំហំប្រវែង ៨០០ម៉ែត្រ x ៤០០ម៉ែត្រ ស្ថិតនៅលើភ្នំព្រះវិហារ ដែលមានកម្ពស់ ៦២៥ម៉ែត្រ នៅតាមជួរភ្នំដងរែក ដោយមានចំណោតខ្លាំងពីផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងរាងទេរពីប្រទេសថៃឡង់ដ៍។ ប្រាសាទព្រះវិហារ មានច្រកចូល ៣ទៅកាន់ប្រាសាទ ៖
- ច្រកតាមប្រទេសយើង គឺចូលតាមស្វាយជ្រុំ ដែលផ្លូវចាស់មានកាំជណ្តើរឡើងទៅកាន់កំពូលភ្នំដងរែកនៃប្រាសាទព្រះវិហារ។
- ច្រកតាមប្រទេសយើងដដែលគឺតាមផ្លូវគីឡូ១ ដែលជាផ្លូវជួសជុលចាក់បេតុងសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារដែរ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋយើងនៅក្នុងខេត្តក៏ដូចជាអ្នករកស៊ីលក់ដូរនៅទីនោះភាគច្រើននាំគ្នាឡើងតាមផ្លូវនេះ ព្រោះងាយស្រួលក្នុងការធ្វើដំណើរឡើង។ ច្រកចូលតាមប្រទេសថៃឡង់ដ៏ ដែលភ្ញៀវទេសចរអន្តរជាតិចូលចិត្តធ្វើដំណើរតាមច្រកនេះ។
- ច្រកចូលតាមប្រទេសថៃឡង់ដ៍ ដែលភ្ញៀវទេសចរអន្តរជាតិចូលចិត្តធ្វើដំណើរតាមច្រកនេះ។
ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃឡង់កាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់មកឱ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលដីកា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនាក្រុងឡាអេ។
ប្រាសាទព្រះវិហារជាប្រភេទរមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលពីដើមមានឈ្មោះថាស្រីសិខរីស្វារៈ ប្រែថាបារមីភ្នំ។ ប្រាសាទកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១២ ដោយស្តេច៤អង្គគឺ ៖
- ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០ ឬ ៩១០? គ.ស.) ព្រះអង្គបានសាងសង់ប្រាសាទកណ្តាល។ ព្រះបាទយសោវរ័ន្មទី១ បានបង្កើតរាជធានីយសោធរបុរៈ និងជាក្សត្រដែលចូលចិត្តសាងសង់ប្រាសាទលើកំពូលភ្នំធម្មជាតិ។
- ព្រះបាទសូរ្យវរ័ន្មទី១ (១០០២-១០៥០ គ.ស.) ព្រះអង្គបានសាងសងអគារដ៏វែងនៅជិតប្រាសាទកណ្ដាល កំពែងព័ទ្ធជុំវិញ និងគោបុរៈបី។ យោងទៅតាមសិលាចារិករបស់ប្រាសាទព្រះបាទសូរ្យវរ័ន្ម បានរៀបចំពិធីដើម្បីអញ្ជើញទេវភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវបច្ចុប្បន្ន) មកនៅជាមួយនឹងទេវស្រីសិខរីស្វារៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និង ប្រជារាស្ត្រ។
- ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៩ គ.ស.) ព្រះអង្គបានសាងសង់បណ្ណាល័យពីរ និងជួសជុលផ្នែកមួយចំនួននៃប្រាសាទ។
- ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០ គ.ស.)ព្រះអង្គបានសាងសង់ព្រលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវនិងនាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះអង្គក៏បានរៀបចំពិធីសម្ភោធប្រាសាទ និងចាត់ទុកជាកន្លង គោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូប។
មានរឿងទេវកថារបស់ព្រាហ្មណ៍សាសនាជាច្រើន ដែលបានឆ្លាក់លើផ្តែរនៃប្រាសាទព្រះវិហារ។ រឿងពីរក្នុងចំណោមរឿងទាំងនោះមានអត្ថន័យជ្រាលជ្រៅគឺរឿងជ័យជំនះរបស់គ្រឹស្ណៈដែលបង្ហាញពីជោគជ័យក្នុងការដណ្ដើមយកទឹកពីទន្លេយុមនា និងរឿងកូរសមុទ្រទឹកដោះ។

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖
-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/sb2qbzSPh4dWB2SH8
-មធ្យោបាយធ្វើដំណើរ : មានចម្ងាយ ១០៨គ.មពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ២១១។
-កន្លែងស្នាក់ : ផ្ទះសំណាក់ ភូមិលំហែ ព្រះវិហារ Phum Lumhae Preah Vihear Guesthouse។ ទំនាក់ទំនងតាមរយៈលេខផ្ទះស្នាក់ : 088 366 0555
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : https://phkaslapartner.com/business/relax-village-guesthouse-preah-vihear/
-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូបតាមរយៈអាហរដ្ឋាន ស្រអែមស្រីពៅ។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 071 782 6666
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A
-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តព្រះវិហារ : https://phkaslapartner.com/business-kamsan/place-for-stay-at-preah-vihear/





-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :
https://phkaslapartner.com/business-kamsan/travelingcambodia/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)