បារាយណ៍ខាងលិច គឺជាបឹងដែលបង្កើតឡើងដោយមនុស្សធំជាងគេនៅតំបន់អង្គរ។ បារាយណ៍ខាងលិច (អង់គ្លេស : West Baray) ដែលជាឈ្មោះរបស់ អាងស្តុកទឹកដ៏ធំមួយ ដែលមានបណ្ដោយ ៨គីឡូម៉ែត្រ និង ទទឹង ២.២គីឡូម៉ែត្រ និង ជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកចន្លោះពី ១២ពាន់លានហ្គាឡោន ទៅ ១៤ពាន់លានហ្គាឡោន ដោយស្មើនិង ៥៣លានម៉ែត្រគីប។ ផ្ទៃទឹកមានភាពថ្លាឆ្វេង ប្រៀបដូចកញ្ចក់ ដោយបែបនេះហើយ វាត្រូវបានគេឱ្យឈ្មោះមួយទៀតថា បារាយណ៍ទឹកថ្លា (អង់គ្លេស: Clear water reservoir) នៅចំកណ្តាលបារាយណ៍មាន ប្រាសាទមេបុណ្យខាងលិច ជាប្រាសាទហិណ្ឌូសាសនា សាងសង់នៅលើកោះសិប្បនិម្មិត ដែលមានបដិមាព្រះវិស្ណុះធ្វើពីសំរិទ្ធផ្ទុំដាក់នៅទីនោះ បច្ចុប្បន្នបដិមាព្រះវិស្ណុនេះ បានដាក់ដម្កល់នៅ សារៈមន្ទីរជាតិកម្ពុជា នាក្រុងភ្នំពេញ ។
អ្នកទេសចរអាចជួលទូកជិះទៅកោះនៅកណ្ដាលបារាយណ៍ ដែលមានប្រាសាទមេបុណ្យខាងលិចនៅទីនោះ ដោយសារតែថ្មភក់ ដែលយកមកសង់ប្រាសាទបន្ទាយស្រីមានពណ៌ស៊ីជម្ពូ ពេលដែលប៉ះជាមួយពន្លឺព្រះអាទិត្យ និងរំលេចទៅដោយក្បាច់ចម្លាក់ផ្កាភ្ញី ល្អិតឆ្មាររស់រវើកពិសេសជាងប្រាសាទផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ នៅមានរឿងទេវកថាផ្សេងៗ ទាក់ទងនឹងព្រះឥសូរ ព្រះនារាយណ៍ រឿងរាមកេរ្តិ៍ រឿងមហាភារត ជាដើមយ៉ាងរស់រវើក នៅលើផ្តែរ និងហោរជាងផងដែរ។
អ្នកទេសចរក៏អាចមុជទឹកលេងកម្សាន្តនៅទីនោះផងដែរ។ ដោយសារតែមានប្រាសាទទីកណ្ដាលកោះបារាយណ៍នោះ ស្ថិតនៅក្នុងរចនាបទបាពួន បារាយណ៍នេះប្រហែលជាសាងសង់ឡើងនៅសតវត្សរ៍ទី១១។ ប្រវត្តិវិទូមួយចំនួនគិតថាបារាយណ៍នេះជាកន្លែងចតទូករបស់ព្រះមហាក្សត្រ និងអាងផ្ទុកទឹក និងចិញ្ចឹមត្រីផងដែរ។

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖
-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/i7bTjCMvHo6j6FrW6
-មធ្យោបាយធ្វើដំណើរ : នៅជិតប្រាសាទមេបុណ្យខាងលិចប្រហែល ១១គីឡូម៉ែត្រពីទីក្រុងសៀមរាប។
-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A
-កន្លែងលក់អាហារ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A
-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តសៀមរាប : https://phkaslapartner.com/business-kamsan/hotel_hospitality/







-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :
https://phkaslapartner.com/business-kamsan/travelingcambodia/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)