គូលេនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិនមានចម្ងាយ៦០ម៉ែត្រពីក្រុងសៀមរាប និងប្រហែល២៥គ.ម ពីប្រាសាទបន្ទាយស្រី។ ភ្នំគូលេនឈ្មោះដើមថាមហិន្ទ្របពិត ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រភពខ្មែរដំបូងគេជិតកន្លះសតវត្សរ៍មុនពេលប្តូរទៅហរិហរាល័យដែលឥឡូវហៅថារលួស។ មានប្រាសាទប្រហែល២០រកឃើញលើភ្នំនេះ។ អ្នកទេសចរអាចឡើងទៅដល់កំពូលភ្នំ តាមថ្មើរជើង និងតាមរថយន្ត។ នៅលើភ្នំភ្ញៀវទេសចរអាចទស្សនា ៖
- ជប់ព្រះ ជាកន្លែងដែលមានទីតាំងស្ថិតនៅចង្កេះភ្នំ ជាទីរាបស្មើមានទឹកហូរចេញតាមថ្មយ៉ាងត្រជាក់ អាចផ្តល់កំលាំងដល់ភ្ញៀវទេសចរយកលុបលាងមុខ និងបន្តដំណើរទៅមុខទៀត។ នៅក្បែរនោះមានដើមចំប៉ាមួយយ៉ាងធំដែលយើងកម្រឃើញមានដែលមានមុខកាត់ប្រមាណ០.៧ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ។ ជប់ព្រះមានរូបចម្លាក់ព្រះមួយអង្គធំ និងតូចៗជាច្រើនទៀតកសាងឡើងសតវត្សរ៍ទី១៦។

- លិង្គ១,០០០ មានទីតាំងស្ថិតនៅលើខ្នងភ្នំតាមបណ្តោយទឹកស្ទឹងសៀមរាប។ ចម្លាក់នេះមានរូបយោនី និងលិង្គជាច្រើននៅពាសពេញផ្ទៃបាតស្ទឹង ដែលមានទឹកហូរកាត់ខួបប្រាំងខួបវស្សា។


- ស្រះដំរី គឺជាកន្លែងដែលមានរូបសត្វថ្មធំៗយាម ភ្នំនេះ។

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖
-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/N9xrKrmCruVDpZoS7
-មធ្យោបាយធ្វើដំណើរ : មានចម្ងាយប្រហែល២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។
-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A
-កន្លែងលក់អាហារ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A
-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តសៀមរាប : https://phkaslapartner.com/business-kamsan/hotel_hospitality/



- ព្រះលានស្តេចគំលង់ មានផ្ទៃរាបស្មើប្រៀបបីដូចជាកន្លែងចាក់បេតុង។ នៅចំកណ្តាលមានកូនប្រាសាទបាក់បែកមួយដែលកសាងឡើងអំពីឥដ្ឋតាន់។ ទីនេះបើតាមការសិក្សាគឺជាកំអែលបន្ទុះភ្នំភ្លើងដែលមានអាយុរាប់រយឆ្នាំមកហើយ។
- ព្រះអង្គធំ ស្ថិតនៅលើកំពូលភ្នំដែលកសាងឡើងនៅក្នុងសតវត្សរ៍ទី១៦ នៅចំពីលើថ្មដុះមួយដុំយ៉ាងធំដែលមានកម្ពស់៧.៥ម៉ែត្រ មានរូបព្រះចូលនិព្វាន ដែលមានបណ្តោយ៨ម៉ែត្រ។ ព្រះអង្គធំជាទីសក្ការៈ និងមានបរមីយ៉ាងធំពូកែស័ក្តិសិទ្ធិប្រចាំភ្នំគូលេន។ នៅជិតនោះក៏មានដើមចំប៉ាពីរដើមធំៗដែរ។ ក្រៅពីរូបព្រះអង្គធំ គេសង្កេតឃើញមានឆត្ររួច, បាតជើងព្រះបាតជាន់ទុក្ខ, ពើងឆត្រ, ពើងឥសូរ, ពើងឥសីជាច្រើនទៀត។


- ទឹកធ្លាក់ភ្នំគូលេន នៅលើភ្នំគូលេនមានទឹកធ្លាក់ដែលជាកន្លែងសម្រាប់មុជទឹកកម្សាន្តដ៏ស្រស់ត្រកាល។ ទឹកធ្លាក់នោះមានពីរដំណាក់គឺ ដំណាក់ទី១មានកម្ពស់ពី៤-៦ម៉ែត្រ ដែលមានមុខកាត់ពី១០-១៥ម៉ែត្រទៅតាមរដូវប្រាំងឬរដូវវស្សា។ ដំណាក់ទី២ ទឹកមានកម្ពស់១៥-២០ម៉ែត្រមានមុខកាត់ពី៦-៨ម៉ែត្រ ទៅតាមរដូវប្រាំងឬរដូវវស្សា នៅក្បែរទឹកធ្លាក់គេសង្កេតឃើញមានប្រាសាទបាក់បែកមួយដែលកសាងអំពីថ្មបាយក្រៀមហៅថាប្រាសាទក្រោលរមាស។







-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :
https://phkaslapartner.com/business-kamsan/travelingcambodia/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)