ប្រាសាទព្រះគោ ស្ថិតនៅរវាងប្រាសាទបាគង និងប្រាសាទលលៃ នៅខាងលិចផ្លូវទៅកាន់ប្រាសាទបាគង ក្នុងខេត្តសៀមរាប។ ប្រាសាទនេះកសាងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ នេះក៏ជាប្រាសាទដែលសង់ឡើងដើម្បីឧទ្ទិសដល់មាតាបិតាព្រះអង្គ និងបុព្វជន និងព្រះបាទជ័យវរ្ម័នទី២ និងព្រះមហេសី។
ប្រាសាទនេះមានកំពែងបីជាន់ដែលមានគោបុរៈ កំពែងខាងក្រៅមានទំហំ ៤០០ម៉ែត្រ x ៤០០ម៉ែត្រ ដែលមានគោបុរៈនៅខាងកើត និងខាងលិច។ ថែវស្ថិតនៅស្របនឹងកំពែងកណ្តាលមានពីរៗនៅខាងកើត និងខាងលិច និងមានមួយៗនៅទិសឦសាន និងអាគ្នេយ៍។ កំពែងធ្វើពីឥដ្ឋខាងក្នុងមានគោបុរៈពីរនៅខាងកើត និងខាងលិច។ នៅផ្នែកកណ្តាលខាងកើតមានរូបគោនិន្ទ៣ បែរទៅរកប្រាសាទតែសល់បំណែកខ្លះប៉ុណ្ណោះ។ តួប៉មប្រាសាទកណ្ដាលធ្វើពីឥដ្ឋមានពីរជួរ ១ជួរមានបីតួសង់លើទីរាបមួយ។
ចំណែកគោនៅក្នុងព្រះពុទ្ធសាសនាវិញគឺជារូបតំណាងឲ្យព្រះសមណគោតម។ ដូច្នេះព្រះគោក្នុងព្រហ្មញ្ញសាសនា បូកបញ្ចូលនឹងព្រះពុទ្ធសាសនា បានជាធ្វើឲ្យអ្នកស្រុកមានការគោរពបូជា និងបាគង បានហៅផ្លូវចូលប្រាសាទនេះថា ផ្លូវព្រះគោ ចំណែកស្រះដែលនៅខាងជើងនៃប្រាសាទព្រះគោ ហៅថាស្រះព្រះកែវ ហើយស្រះដែលនៅត្បូងហៅថាស្រះព្រះគោ និងតំបន់នៅក្នុងប្រាសាទនេះទាំងមូល ហៅថាភូមិព្រះគោព្រះកែវ។
ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖
-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/AGq6GkSQwZiPr3c56
-មធ្យោបាយធ្វើដំណើរ : នៅរវាងប្រាសាទបាគង និងប្រាសាទលលៃ នៅខាងលិចផ្លូវទៅកាន់ប្រាសាទបាគងប្រហែល១.៦គីឡូម៉ែត្រ ក្នុងខេត្តសៀមរាប។
-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A
-កន្លែងលក់អាហារ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A
-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តសៀមរាប : https://phkaslapartner.com/business-kamsan/hotel_hospitality/
-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :
https://phkaslapartner.com/business-kamsan/travelingcambodia/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)