ប្រាសាទបាគង ស្ថិតនៅខាងត្បូងនៃប្រាសាទព្រះគោ នៅក្នុងភូមិបាគង ស្រុកបាគង ខេត្តសៀមរាប។ ប្រាសាទនេះក៏កសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ផងដែរនៅឆ្នាំ៨៨១ ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ ប្រាសាទនេះស្ថិតនៅចំកណ្តាលទីក្រុងហរិហរល័យ។
នេះជាប្រាសាទភ្នំតំណាងឲ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៥ជាន់ ដែល៤ជាន់ តំណាងឲ្យឋានទាំងបួនរបស់នាគ គ្រុឌ និងយក្សា និងជាន់ទីប្រាំ ជាឋានរបស់ព្រះ។ ប្រាសាទមានកំពែងពីរជាន់។ កំពែងខាងក្រៅមានទំហំ ៩០០ម៉ែត្រ x ៧០០ម៉ែត្រ និងមានគូទឹកព័ទ្ធជុំវិញ និងមានផ្លូវចូលទាំងបួនទិស។ ប្រាសាទមានកំពែងពីរជាន់។ កំពែងខាងក្រៅមានទំហំ ៩០០ម៉ែត្រ × ៧០០ម៉ែត្រទាំងបួនទិស។ កំពែងខាងក្នុងដែលតូចជាងមានគោបុរៈធ្វើពីថ្មភក់ និងថ្មបាយក្រៀម។ ថែវនៅសងខាងស្ថិតនៅស្របនឹងជញ្ជាំងខាងកើត។ មានអគារពីរទៀតមានទ្វារចូលបួន។ កំពែងខាងក្នុងដែលតុចជាងមានគោបុរៈធ្វើពីថ្មភក់ និងថ្មបាយក្រៀម។ ថែវសងខាងស្ថិតនៅស្របនឹងជញ្ជាំងខាងកើត។ សិលាចារិកនៃប្រាសាទនេះមាននៅអគារខាងជើង។នៅខាងមុខមានបណ្ណាល័យពីរធ្វើពីថ្មភក់បែរមុខទៅរកផ្លូវចូលប្រាសាទ។ ប្រាង្គកណ្តាលនៃប្រាសាទមានជណ្តើរឡើងទាំងបួនទិស ហើយអាចមើលឃើញពីគ្រប់ជាន់ទាំងអស់។
ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖
-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/3rDJdLiePcapebJb6
-មធ្យោបាយធ្វើដំណើរ : នៅខាងត្បូងនៃប្រាសាទព្រះគោប្រហែល១.៦គីឡូម៉ែត្រ នៅក្នុងភូមិបាគង ស្រុកបាគង ខេត្តសៀមរាប។
-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A
-កន្លែងលក់អាហារ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A
-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តសៀមរាប : https://phkaslapartner.com/business-kamsan/hotel_hospitality/
-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :
https://phkaslapartner.com/business-kamsan/travelingcambodia/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)