ភ្នំក្រោម ជាកូនភ្នំមួយដែលមានកម្ពស់ ១៣៧ម៉ែត្រមានចម្ងាយប្រហែល ១២គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទភ្នំក្រោម ស្ថិតនៅលើភ្នំនេះ កសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មមញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និងព្រះព្រហ្ម។
ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់ ស្ថិតនៅជាជួរប្រាង្គលើខៀនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្តាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងដល់ព្រះវិស្ណុ និងខាងត្បូងដល់ព្រះព្រហ្ម។ កំពូលនៃប្រាង្គទាំងនេះបានដួលរលំអស់ហើយ។ ប្រាសាទនេះមានកំពែងធ្វើពីថ្មបាយក្រៀម និងមានគោបុរៈនៅទិសខាងកើត។ មានអគារវែងបីទៀតដែលទំនងជាកន្លែងសម្រាកគឺពីរនៅខាងត្បូង និងមួយនៅខាងជើង។ អគារទាំងនោះនៅសល់តែគ្រឹះប៉ុណ្ណោះ។ មានសំណង់រាងការ៉េបួនទៀតនៅពីមុខប្រាង្គកណ្ដាលបែរមុខទៅទិសខាងលិច ដែលទំនងជាឈាបនដ្ឋាន។
ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖
-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/GiWcuE47umcxSLry9
-មធ្យោបាយធ្វើដំណើរ : មានចម្ងាយប្រហែល ១២គីឡូម៉ែត្រពីក្រុងសៀមរាប។
-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A
-កន្លែងលក់អាហារ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A
-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តសៀមរាប : https://phkaslapartner.com/business-kamsan/hotel_hospitality/
-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :
https://phkaslapartner.com/business-kamsan/travelingcambodia/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)