ដើម្បីក្លាយជាប្រយោជន៍ដ៏តូចមួយនៃសង្គមជាតិ ក្រុមការងារ ផ្កាស្លា ផាតនើ (PHKASLA PARTNER) បានខិតខំបំពេញ ការងាររៀបចំដកស្រង់ និងកែសម្រួលអត្ថបទវប្បធម៌ទូទៅ, ចំណេះដឹងទូទៅ, ចំណេះដឹងសកល, ពន្យល់ពាក្យខ្មែរ (វចនានុក្រមសម្តេចសង្ឃរាជ ជួនណាត), និងកម្រងទស្សនៈល្អៗរបស់បុគ្គលល្បីៗលើលោក ព្រមទាំងមានអត្ថបទមានប្រយោជន៍ល្អៗជាច្រើនទៀត ដែលត្រូវបានសម្រាំងដកស្រង់ចេញពីសៀវភៅជាច្រើនដែលបានបោះពុម្ពផ្សាយ ហើយបាននឹងកំពុងដាក់លក់លើទីផ្សារ។
មកដល់ពេលបច្ចុប្បន្ននេះ យើងបាននឹងកំពុងរៀបចំដកស្រង់ និងស្រាវជ្រាវអត្ថបទថ្មីៗដើម្បីដាក់បញ្ចូលលើគេហទំព័រ https://phkaslapartner.com/learn/generalknowledgeculture/ ឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គេហទំព័រ ផ្កាស្លា ផាតនើ (PHKASLA PARTNER) នឹងក្លាយជាចំណែកមួយក្នុងការជួយចែករំលែកនូវចំណេះដឹងដែលមានប្រយោជន៍ជូនបងប្អូនជនរួមជាតិរបស់យើង។
ដូចបានរៀបរាប់ខាងលើ ជាបន្តទៅនេះសូមប្រិយមិត្ត ធ្វើការអាននូវកម្រងទស្សនៈរបស់ទស្សនវិទូបុរាណក្រិច ល្បីៗលើលោកចំនួន ២រូប ដូចខាងក្រោម៖
ទី១. សម្រង់ប្រយោគល្អៗចំនួន ៤៣ របស់ទស្សនវិទូក្រិចបុរាណលោក ពីតូហ្គោរ៉ាស ឬ ពីតាគ័រ (Pythagoras) (ប្រសូតឆ្នាំ៥៧០ មុនគ.ស. និងទទួលអនិច្ចកម្មឆ្នាំ៤៩៥ មុន គ.ស.).
- ពាក្យដ៏ចំណាស់បំផុត ហើយក៏ជាពាក្យខ្លីបំផុតគឺ “បាទ/ចាស” និងពាក្យ “ទេ”។ ប៉ុន្តែពាក្យទាំងពីរនេះក៏ត្រូវការគិតគូរឱ្យបានល្អិតល្អន់ដែរ មុនពេលប្រើ។
- មនុស្សល្ងង់ធ្វើឱ្យគេដឹងតាមរយៈពាក្យសម្តីរបស់ពួកគ ហើយមនុស្សឆ្លាតវិញ ធ្វើឱ្យគេដឹងតាមភាពស្ងប់ស្ងាត់របស់ខ្លួន។
- បើនិយាយមកមិនបានប្រយោជន៍ជាងនៅស្ងៀមទេ ចូរកុំនិយាយអីល្អជាង។
- នៅពេលខឹង យើងគួរតែតមទាំងសម្ដី និងសកម្មភាព។
- ភាពរឹងមាំផ្លូវចិត្ត ប្រសើរជាងរឹងមាំផ្លូវកាយ។
- សិល្បៈក្នុងការរស់នៅប្រកបដោយសុភមង្គល
គឺរស់នៅក្នុងបច្ចុប្បន្នកាលរបស់ខ្លួន។ - គ្មានមនុស្សណាម្នាក់ មានសេរីភាពទាំងខ្លួនមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ។
- កំហឹងចាប់ផ្តើមជាមួយភាពល្ងង់ខ្លៅ ហើយបញ្ចប់ទៅជាមួយវិប្បដិសារី គឺការស្តាយក្រោយ។
- គ្មានអ្វីដែលងាយស្រួលនោះទេ ប៉ុន្តែ វាលំបាកនៅពេលដែលអ្នកធ្វើវា ដោយភាពស្ទើរស្ទាក់ ឬទើសទាល់ប៉ុណ្ណោះ។
- កុំមានមហិច្ឆតា ឬចិត្តមាក់ងាយលើរឿងអ្វីមួយឡើយ។
មានវិធានការត្រឹមត្រូវ ទើបជាកិច្ចល្អបំផុតក្នុងករណីបែបនេះ។ - រក្សាទុកទឹកភ្នែកកូនៗរបស់អ្នក ដើម្បីឱ្យពួកគេ អាចយកមកស្រោចទឹកកលើផ្នូររបស់អ្នក។
- កុំព្យាយាមគ្រប់ដណ្តប់កំហុសរបស់អ្នក ជាមួយហ្នឹងពាក្យមិនពិត តែត្រូវទទួលយកការពិតដើម្បីរៀនពីកំហុសនោះវិញ។
- បុរសដែលតែងតែនិយាយការពិត គឺជាមនុស្សដែលចូលមកជិតព្រះ។
- មានប្រពន្ធតែមួយ និងមិត្តម្នាក់ នោះកម្លាំងនៃរាងកាយ និងដួងព្រលឹងរបស់អ្នក វានឹងមិនអត់ធ្មត់ទៀតទេ។
- ស្តាប់អ្នកនឹងមានប្រាជ្ញា ព្រោះការចាប់ផ្តើមនៃប្រាជ្ញា គឺការរក្សាភាពស្ងៀមស្ងាត់។
- ណាចត្រូវតែប្រគល់ឲ្យអ្នកមានការអប់រំ និងអ្នកស្រឡាញ់មនុស្សជាតិ ហើយអ្នកមានអំណាចត្រូវទទួលខុសត្រូវ ចំពោះមុខតំណែងនេះ។
- ភាពឥតប្រយោជន៍របស់មនុស្ស នឹងធ្វើឱ្យពួកគេក្លាយជាទាសករនៃប្រាក់របស់ខ្លួនឯង។
- អ្នកណាដែលមិនដឹងពីរបៀបស្ងៀមស្ងាត់ ក៏នឹងមិនអាចដឹងពីរបៀបនិយាយបានដែរ។
- កុំធ្វើឱ្យរាងកាយរបស់អ្នក ក្លាយជាផ្នូរនៃព្រលឹងអ្នក។
- គោលការណ៍សំខាន់បំផុត គឺត្រូវគោរពខ្លួនឯង។
- នយោបាយ គឺប្រៀបបីដូចជាតន្រ្តី ដែលត្រូវតែដឹកនាំទៅឲ្យដល់ភាពសុខដុមរមនា ហើយត្រូវតែឈរលើឆន្ទៈយុត្តិធម៌។
- ដំណើរការរបស់រដ្ឋបុរីមួយ ត្រូវតែពឹងផ្អែកលើច្បាប់ដែលមានប្រភពពីអាទិទេព ដែលមនុស្សទាំងអស់ត្រូវតែគោរព សូម្បីតែអ្នកតាក់តែងច្បាប់។
- ពលរដ្ឋដែលល្អ គឺមិនគ្រាន់តែជាអ្នកគោរពច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវការពារច្បាប់ផងដែរ។
- សុភមង្គល គឺជាអ្វីដែលអាចបង្រួបបង្រួមការចាប់ផ្តើម និងទីបញ្ចប់បាន។
- អប់រំកុមារឲ្យល្អត្រឹមត្រូវ ដូចនេះយើងមិនចាំបាច់ពិបាកក្នុងការដាក់ទណ្ឌកម្មមនុស្សធំឡើយ។
- ការអប់រំ មិនមែនដើម្បីផ្តល់អាជីពដើម្បីរស់នៅទេ ប៉ុន្តែ ដើម្បីរម្ងាប់អារម្មណ៍សម្រាប់ភាពលំបាកនៃជីវិត។
- វាចាំបាច់ណាស់ក្នុងការរកឲ្យឃើញភាពដ៏អស្ចារ្យ និងភាពមិនចេះចប់មិនចេះហើយ ក្នុងការមានអារម្មណ៍ថា មានវត្តមានរបស់ព្រះ។
- ប្រសិនបើអ្នកចង់រស់នៅបានយូរ
សូមរក្សាទុកស្រា និង មិត្តចាស់។ - សរសេរកំហុសរបស់ញាតិ និងមិត្តអ្នក នៅក្នុងខ្សាច់។
- ភាពស្ងៀមស្ងាត់ គឺជាថ្មដំបូងរបស់វិហារនៃប្រាជ្ញា។
- មិត្តភាព គឺជាសមភាពប្រកបដោយសុខដុមរមនា។
- ជួយមនុស្សឲ្យចេះ ដើម្បីអាចលើកបន្ទុករបស់គេដោយខ្លួនឯង ប៉ុន្តែ អ្នកមិនត្រូវគិតថា ខ្លួនអ្នកមានកាតព្វកិច្ចទទួលវាដែរនោះទេ។
- រៀនបិទមាត់ ឬនិយាយអ្វីដែលប្រសើរជាងភាពស្ងៀមស្ងាត់។
- ព្រលឹងរបស់យើង ប្រៀបដូចជាអង្កត់ធ្នូអញ្ជឹង។
- មនុស្ស រមែងស្លាប់ដោយសារការភ័យខ្លាច ហើយជាអមតៈ ដោយបំណងប្រាថ្នារបស់គេ។
- ជ្រើសរើសយកវិធីដែលល្អបំផុតដើម្បីរស់នៅ
ទំនៀមទម្លាប់ នឹងធ្វើឱ្យវារីករាយសម្រាប់អ្នក។ - គោលការណ៍ល្អ បានបង្កើតជាលំដាប់នៃពន្លឺដល់មនុស្ស រីឯគោលការណ៍អាក្រក់ បានបង្កើតភាពវឹកវរ ភាពងងឹត និងចំពោះស្ត្រី។
- ផែនដីផ្តល់នូវភោគទ្រព្យបរិបូណ៌ និងស្បៀងអាហារប្រកបដោយសេចក្ដីសុខ ហើយវាផ្តល់ឱ្យអ្នកនូវអាហារ ដែលគ្មានចេះអស់។
- វាស់បំណងប្រាថ្នារបស់អ្នក
ថ្លឹងថ្លែងយោបល់របស់អ្នក
រាប់ពាក្យរបស់អ្នក។ - បើអ្នកបិទមាត់ហើយ ឲ្យអ្នកដទៃគិតថាខ្លួនយើងជាមនុស្សល្ងង់ វាប្រសើរជាជាងការបើកមាត់ ហើយឲ្យអ្នកដទៃដឹងថាខ្លួនយើងជាមនុស្សល្ងីល្ងើ។
- លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍
ផ្ទុយទាំងស្រុង ពីអ្វីដែលអាចត្រូវបានធ្វើឡើង។ - អ្នកនឹងឃើញថាអំពើអាក្រក់របស់មនុស្ស គឺជាផលនៃជម្រើសរបស់ពួកគេ។ ហើយពួកគេ បែរជាស្វែងរកប្រភពល្អដែលនៅទីឆ្ងាយ នៅពេលសេចក្តីល្អ វាស្ថិតនៅក្នុងដួងចិត្តរបស់ពួកគេសោះ។
- ធ្វើចិត្តអ្នកឲ្យបរិសុទ្ធ មុនពេលអនុញ្ញាតឲ្យស្នេហាចូលមក ប្រៀបដូចជាទឹកឃ្មុំផ្អែមបំផុត ប្រែជាជូរល្វីងនៅក្នុងកែវដ៏កខ្វក់។
ទី២. សម្រង់ប្រយោគល្អៗចំនួន ២៧ របស់ទស្សនវិទូក្រិចបុរាណលោក សូហ្វគ្លេស (Sophocles) (ប្រសូតឆ្នាំ៤៩៦ មុនគ.ស. និងទទួលអនិច្ចកម្មឆ្នាំ៤០៦ មុន គ.ស.).
- រឿងដដែលៗ វាតែងតែកើតឡើងវិញដោយខ្លួនឯង គឺ
អ្នកនិយាយថា “ម្នាក់ៗគិតតែពីខ្លួនឯង”។ - វាជារឿងថ្លៃថ្នូ និងល្អបំផុត
ដែលសូម្បីតែមនុស្សចាស់ក៏ត្រូវតែរៀនដែរ។ - បុគ្គលដែលល្អ និងពូកែក្នុងគ្រួសារ
ពួកគេក៏នឹងប្រាកដជាពលរដ្ឋល្អដែរ។ - ចំណេះដឹងល្អ គឺជាផ្នែកសំខាន់បំផុតនៃសុភមង្គល។
- ការជួយកែកំហុសរបស់មនុស្សម្នាក់
គឺជាសញ្ញានៃភាពចាស់ទុំ និងទំនួលខុសត្រូវរបស់អ្នក។ - មនុស្សចូលចិត្តភូតកុហក ដំណើររបស់គេខ្លីណាស់។
- អំពើអាក្រក់បំផុតរបស់មនុស្ស គឺការមិនចេះគិត ព្រោះ
អ្នកណាដែលមិនដឹងពីរបៀបគិត នឹងមិនដឹងពីរបៀបរស់នៅល្អឡើយ។ - ទ្រព្យសម្បត្តិដែលឋិតថេរ និង ជារៀងរហូត
គឺសេចក្តីស្រឡាញ់ប្រកបដោយគុណធម៌ពិតរបស់មាតាបិតា។ - សេចក្ដីស្លាប់មិនមែនជាអំពើអាក្រក់ធំជាងគេទេ
ភាពអាក្រក់ជាងនេះទៅទៀត គឺចង់ស្លាប់ហើយមិនអាចធ្វើវាបាន។ - ពាក្យមួយម៉ាត់ រំដោះយើងពីទម្ងន់ និងការឈឺចាប់នៃជីវិត៖ ពាក្យនោះគឺ សេចក្ដីស្រឡាញ់។
- មនុស្សទាំងអស់តែងតែប្រព្រឹត្តខុស ប៉ុន្តែមនុស្សល្អតែងតែទទួលខុស។
- ការទទួលស្គាល់ថាខ្លួនខុស មិនអាក្រក់ដូចជា
ការលាក់នូវកំហុស ទាំងដែលខ្លួនដឹងនោះទេ។ - សំណាង មិនស្ថិតនៅខាងមនុស្សទន់ខ្សោយឡើយ។
- ទៅចុះ បើត្រូវ តែត្រូវចាំ ទោះទង្វើរបស់អ្នកល្ងង់យ៉ាងណា
អ្នកដែលស្រលាញ់អ្នកនៅតែស្រលាញ់អ្នក។ - អ្នកត្រូវតែរង់ចាំរហូតដល់ល្ងាច ដើម្បីមើលថាតើ ថ្ងៃនោះអស្ចារ្យប៉ុណ្ណា!។
- រឿងដ៏ចាំបាច់បំផុត គឺការហ៊ានទទួលស្គាល់ខ្លួនយើងថា
ជាបុព្វហេតុតែមួយគត់ នៃទុក្ខលំបាកទាំងអស់របស់យើង។ - ការបោះចោលមិត្តដ៏ស្មោះត្រង់
ប្រៀបដូចជាការបោះជីវិតរបស់អ្នកចោល។ - ទោះបីជាអ្នកមានប្រាជ្ញាក៏ដោយ
ក៏មិនគួរខ្មាសគេក្នុងការរៀនសូត្របន្ថែមទៀតដែរ។ - ប្រសិនបើអ្នក ព្យាយាមព្យាបាលអំពើអាក្រក់ ដោយអំពើអាក្រក់ អ្នកនឹងបន្ថែមទម្ងន់ការឈឺចាប់ដល់ជោគវាសនារបស់អ្នក។
- ខ្ញុំកើតមកដើម្បីបង្កើតក្តីស្រឡាញ់ ស្នេហា មិនខឹងស្អប់ ឬនិន្ទា នោះជានិស្ស័យរបស់ខ្ញុំ។
- យើងមានពេលតែបន្តិចបន្តួចដើម្បីផ្គាប់ចិត្តអ្នករស់នៅ
ប៉ុន្តែអស់កល្បជានិច្ច ដើម្បីស្រឡាញ់អ្នកស្លាប់។ - អ្នកអាចសម្លាប់បុរសម្នាក់ ប៉ុន្តែអ្នកមិនអាចសម្លាប់គំនិតគាត់បានទេ។
- តើការដឹងអំពីសេចក្ដីពិត គួរឲ្យខ្លាចយ៉ាងណា!
នៅពេលដែលមិនមានជំនួយនៅក្នុងការពិត។ - ទុក្ខព្រួយ បង្រៀនចិត្តដែលខ្ជាប់ខ្ជួនបំផុតឱ្យវិលវល់។
- នៅពេលដែលវាមិនចំណេញដល់មនុស្សដែលមានប្រាជ្ញា
គេនឹងនិយាយថា រឿងនេះខ្ញុំដឹងច្បាស់ហើយ តែភ្លេច! - ការស្លាប់មិនមែនជារឿងអាក្រក់បំផុតនោះឡើយ
ផ្ទុយទៅវិញ គឺការដែលមិនអាចសម្រេចបាន សូម្បីតែសេចក្តីប្រាថ្នាចង់ស្លាប់។ - គ្មានអ្នកណាស្រឡាញ់ និងត្រេកអរចំពោះ
អ្នកនាំសារ ដែលនាំដំណឹងអាក្រក់មកឡើយ។
-ស្វែងរកកម្រងទស្សនៈល្អៗរបស់បុគ្គលល្បីៗ តាមរយៈ Link ខាងក្រោម :
https://phkaslapartner.com/learn/generalknowledgeculture/
-ចុចមើលពន្យល់ពាក្យខ្មែរ (វចនានុក្រមសម្តេចសង្ឃរាជ ជួនណាត) :
https://phkaslapartner.com/learn/khmerchuonnathdictionary/
-ចុចមើលតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា :
https://phkaslapartner.com/business-kamsan/hotel_hospitality/
ប្រសិនបើប្រិយមិត្តយល់ថា នេះជាការផ្តល់ប្រយោជន៍ដល់សង្គម សូមជួយគាំទ្រក្រុមការងារយើងខ្ញុំដោយការចែករំលែកបន្ត។ ដោយក្តីរាប់អានពីយើងខ្ញុំទាំងអស់គ្នា!
ក្រុមការងារ ផ្កាស្លា ផាតនើ សូមថ្លែងអំណរអរគុណ និងសូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់បងប្អូន ដោយក្តីគោរព និងរាប់អានបំផុត៕
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្ការ (ភ្នំ)