co asean

ឈ្វេងយល់អំពីប្រទេសជាសមាជិកអាស៊ាន “ប្រទេសកម្ពុជា”

ឈ្វេងយល់អំពីប្រទេសជាសមាជិកអាស៊ាន “ប្រទេសកម្ពុជា”

image 2 1

  • ឈ្មោះប្រទេស ព្រះរាជាណាចក្រកម្ពុជា (Kindom of Cambodia)
  • ផ្ទៃដី 181,035 គីឡូម៉ែត្រការ៉េ។
  • រាជធានី ភ្នំពេញ។
  • ចំនួនប្រជាជនសរុប 14.9 លាននាក់។
  • ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនម្នាក់គិតជាមធ្យម 911.73 ដុល្លារអាមេរិក។
  • ប្រាក់ខែគោល 68 ដុល្លារអាមេរិក។
  • រូបិវត្ថុ រៀល។
  • សាសនា ព្រះពុទ្ធសាសនាថេរវាទ 95% ឥស្លាម 3% គ្រិស្ត 1.7% ព្រាហ្មណ៍និងហិណ្ឌូ 0.3%។
  • ភាសាជាតិ ភាសាខ្មែរ។
  • ភាសាផ្លូវការ ភាសាខ្មែរ។
  • ថ្ងៃបុណ្យជាតិ ថ្ងៃទី9 ខែវិច្ឆិកា។
  • ចូលជាសមាជិកអាស៊ាន ថ្ងៃទី30 ខែមេសា ឆ្នាំ1999។
  • មេដឹកនាំបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
  • របបគ្រប់គ្រង លទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រទ្រង់ជាប្រមុខរដ្ឋ។

ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ានដែលមានប្រវត្តិសាស្ត្រដ៏ចំណាស់រាប់ពាន់ឆ្នាំ។ ព្រះរាជាណាចក្រដ៏មានចំណាស់មួយនេះមានវប្បធម៌ជារបស់ខ្លួនដ៏ត្រចះត្រចង់ដែលធ្លាប់មានភាពរីកចម្រើនរុងរឿង និង បានផ្សាយឥទ្ធិពលសិល្បៈ វប្បធម៌ ដែលគ្របដណ្ដប់ទៅដល់ប្រទេសជិតខាង។ ភាពអស្ចារ្យនៃយុគសម័យបុរាណ បានបង្ហាញឲ្យឃើញនៅតាមបុរាណស្ថាន នានាដែលស្ថិតនៅពាសពេញផ្ទៃប្រទេស ដែលកំពុងរង់ចាំស្វាគមន៍មនុស្សម្នាទាំងឡាយក្នុងសកលលោកដើម្បីមកទស្សនាភាពអស្ចារ្យនៃសិល្បៈវប្បធម៌ខ្មែរយើងនៅក្នុងសម័យបុរាណក្រោមបរិយាកាសដ៏ស្ងៀមស្ងាត់ ដែលព័ទ្ធជុំវិញទៅដោយព្រៃព្រឹក្សាលតាវល្លិ៍ប្រកបដោយទេសភាពបៃតងខ្ចី និងមានភាពខ្វាត់ខ្វែងដោយប្រព័ន្ធធារាសាស្ត្រដ៏សម្បូរបែបនៃទីក្រុងដ៏មានមន្តស្នេហ៍នេះ។

ទង់ជាតិ

image 1 91

ទង់ជាតិរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ចាប់កំណើតនៅក្នុងអំឡុងពេលដែលមានការទាមទារឯករាជ្យពីបារាំងក្នុងឆ្នាំ1948 ហើយបានប្រើប្រាស់រហូតមកដល់ឆ្នាំ1969 នៅពេលលោកលន់ ណុល បានធ្វើរដ្ឋប្រហារផ្ដួលរំលំព្រះករុណាព្រះបាទ នរោត្តម សីហនុ ហើយក៏បានផ្លាស់ទៅប្រើទង់ជាតិដែលមានលក្ខណៈផ្សេងជំនួសវិញ។

ក្រោយមក ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរជាច្រើនលើកច្រើនសា ទៅតាមភាពប្រែប្រួលនយោបាយនៅក្នុងប្រទេស។ លុះដល់ឆ្នាំ1993 គណបក្សហ៊្វុនស៊ីប៉ិចឈ្នះឆ្នោត ហើយបាននាំយកនូវឈ្មោះដើមរបស់ប្រទេសគឺ ព្រះរាជាណាចក្រកម្ពុជា និងទង់ជាតិដែលធ្លាប់ប្រើក្នុងអំឡុងឆ្នាំ1948-1969 ត្រឡប់មកប្រើជាផ្លូវការសាជាថ្មីម្ដងទៀត រហូតមកដល់ បច្ចុប្បន្ននេះ។

ទង់ជាតិរបស់ប្រទេសកម្ពុជា មានរូបប្រាសាទអង្គរវត្តកំពូលបីពណ៌សស្ថិតនៅចំកណ្តាល ៖

  • ពណ៌ក្រហម តំណាងឲ្យ ជាតិ
  • ពណ៌ខៀវ តំណាងឲ្យ ស្ថាប័នព្រះមហាក្សត្រ
  • ប្រាសាទអង្គរវត្តពណ៌ស តំណាងឲ្យ សន្តិភាព និងសាសនា ដែលកាលពីសម័យដើមមានការគោរពសាសនាព្រាហ្មណ៍-ហិណ្ឌូហើយប្តូរមកគោរពព្រះពុទ្ធសាសនារហូតមកដល់បច្ចុប្បន្ននេះ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅ “ឈ្វេងយល់អំពីប្រទេសជាសមាជិកអាស៊ាន” ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា