ដើម្បីក្លាយជាប្រយោជន៍ដ៏តូចមួយនៃសង្គមជាតិ ក្រុមការងារ ផ្កាស្លា ផាតនើ (PHKASLA PARTNER) បានខិតខំបំពេញ ការងាររៀបចំដកស្រង់ និងកែសម្រួលអត្ថបទវប្បធម៌ទូទៅ, ចំណេះដឹងទូទៅ, ចំណេះដឹងសកល, ពន្យល់ពាក្យខ្មែរ (វចនានុក្រមសម្តេចសង្ឃរាជ ជួនណាត), និងកម្រងទស្សនៈល្អៗរបស់បុគ្គលល្បីៗលើលោក ព្រមទាំងមានអត្ថបទមានប្រយោជន៍ល្អៗជាច្រើនទៀត ដែលត្រូវបានសម្រាំងដកស្រង់ចេញពីសៀវភៅជាច្រើនដែលបានបោះពុម្ពផ្សាយ ហើយបាននឹងកំពុងដាក់លក់លើទីផ្សារ។
មកដល់ពេលបច្ចុប្បន្ននេះ យើងបាននឹងកំពុងរៀបចំដកស្រង់ និងស្រាវជ្រាវអត្ថបទថ្មីៗដើម្បីដាក់បញ្ចូលលើគេហទំព័រ https://phkaslapartner.com/learn/generalknowledgeculture/ ឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គេហទំព័រ ផ្កាស្លា ផាតនើ (PHKASLA PARTNER) នឹងក្លាយជាចំណែកមួយក្នុងការជួយចែករំលែកនូវចំណេះដឹងដែលមានប្រយោជន៍ជូនបងប្អូនជនរួមជាតិរបស់យើង។
ដូចបានរៀបរាប់ខាងលើ ជាបន្តទៅនេះសូមប្រិយមិត្ត ធ្វើការអាននូវកម្រងទស្សនៈរបស់ទស្សនវិទូបុរាណក្រិច ល្បីៗលើលោកចំនួន ២រូប ដូចខាងក្រោម៖
ទី១. សម្រង់ប្រយោគល្អៗចំនួន ៣៩ របស់ទស្សនវិទូក្រិចបុរាណលោក ហេរ៉ាក្លីស ដឹ អេហ្វេសូរ (Heraclitus) (ប្រសូតឆ្នាំ៥៤០ មុនគ.ស. និងទទួលអនិច្ចកម្មឆ្នាំ៤៨០ មុន គ.ស.).
- គ្មាននរណាម្នាក់ងូតទឹកនៅតាមដងទន្លេពីរដងទេ ព្រោះនៅក្នុងទន្លេ អ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរជាប្រចាំ។
- វេជ្ជបណ្ឌិតកាត់, ដុត, ធ្វើទារុណកម្ម។
ហើយដោយការធ្វើអំពើល្អ ដែលហាក់ដូចជាអាក្រក់ជាងនេះ ពួកគេត្រូវបានរង្វាន់ ដែលពួកគេស្ទើរតែមិនសមនឹងទទួល។ - សម្រាប់ព្រះ អ្វីគ្រប់យ៉ាងគឺស្រស់ស្អាត និង ស្មើភាពគ្នា។ មនុស្សកំណើតមក ជាមនុស្សសុចរិត និង អយុត្តិធម៌។
- ទឹកដែលគ្របដណ្ដប់លើអស់អ្នកដែលដើរចូលទន្លេតែមួយ គឺមិនដូចគ្នាឡើយ។
- ពលរដ្ឋត្រូវតែប្រយុទ្ធប្រឆាំងនឹងភាពក្រអឺតក្រទម
ដើម្បីការពារច្បាប់ ក៏ដូចជាការពារកំពែងរបស់ខ្លួន
ម្យ៉ាងមិនមានមធ្យោបាយណាចាំបាច់ សម្រាប់ការការពារទីក្រុងឡើយ។ - គោលការណ៍គ្រឹះពីរយ៉ាង សម្រាប់ការចិញ្ចឹមជីវិតនៃអរិយធម៌គឺ ការការពារ និង សណ្តាប់ធ្នាប់។
- អ្នកជីកមាស ជីកបានច្រើន
តែបែរជារកចំណួលបានតិចតួច។ - ជំងឺ រុញច្រានទម្លាក់សុខភាពយើង
វាធ្វើឲ្យឃ្លាន, ចង់សម្រាក, អស់កម្លាំង។ - វដ្ដ នៃការចាប់ផ្តើម និង បញ្ចប់
រមែងត្រូវបានយល់ច្រឡំ។ - មនុស្សគ្រប់រូប ត្រូវស្គាល់ខ្លួនឯង និងរៀនធ្វើសមាធិដោយប្រាជ្ញា។
- ដើម្បីអាចទទួលបានអំណោយពិសេសសម្រាប់ឆ្លុះបញ្ចាំងខ្លួនឯង អ្នកគ្រាន់តែអង្គុយគិតពីជីវិតប្រកបដោយស្មារតីហ្មត់ចត់។
- ប្រសិនបើអ្នកមិនរំពឹងអ្វី ដែលមិនបានរំពឹងទុក
អ្នកនឹងមិនអាចគ្រប់គ្រងវា នៅពេលវាមកដល់ឡើយ។ - រឿងដែលយើងមិននឹកស្មានដល់ អាចនឹងមកដល់ឆាប់ៗនេះ ព្រោះអារម្មណ៍ និងវិញ្ញាណយើងបានគិត ដូចនេះ យើងត្រូវមានការប្រុងប្រយ័ត្ន។
- សត្វលាចូលចិត្តចំបើង ជាជាងដុំមាស។
- ការយល់ឃើញពីគុណតម្លៃនៃវត្ថុអ្វីមួយ
វាមិនស្ថិតនៅក្នុងដៃអ្នកណាឡើយ។ - ព្រះ សំដៅលើ យប់និងថ្ងៃ រដូវរងារនិងរដូវក្តៅ សង្គ្រាមនិងសន្តិភាព ភាពបរិបូណ៍និងការស្រេកឃ្លាន។
- ច្បាប់ទាំងអស់របស់មនុស្ស គឺពឹងផ្អែកលើច្បាប់របស់ព្រះ។
- សេចក្តីស្លាប់ គឺជាអ្វីដែលយើងឃើញ ភ្ញាក់ឡើង សុបិន្ត និងអ្វីៗដែលយើងឃើញ ពេលស្ថិតក្នុងភាពលង់លក់។
- ឆ្កែព្រុសនូវអ្វីដែលវាមិនស្គាល់។
- ព្រះអាទិត្យ រះថ្មីជារៀងរាល់ថ្ងៃ។
- ដួងព្រលឹងដែលស្ងប់ គឺមានប្រាជ្ញា និង ល្អបំផុត។
- មិនគួរស្តាប់ខ្ញុំនិយាយឡើយ តែ “សញ្ញានៃលទ្ធផល” អាចបញ្ជាក់ចំពោះរាល់ពាក្យដែលខ្ញុំមិននិយាយ ហើយទទួលស្គាល់ថាអ្វីៗទាំងអស់ គឺតែមួយ។
- ភ្លើងនៃជីវិត កម្ររលត់ណាស់។
- សង្គ្រាម គឺជាប្រភពដើមនៃអ្វីៗទាំងអស់។
- សាកសពត្រូវបានគេយកទៅបោះចោល
ច្រើនជាងបញ្ចេញចោល។ - គ្មានអ្វីស្ថិតស្ថេរជារៀងរហូតឡើយ
លើកលែងតែការផ្លាស់ប្តូរ។ - កុំធ្វើឱ្យមនុស្សសើច រហូតដល់ថ្នាក់ផ្តល់មូលហេតុនៃការសើចនោះ។
- បើមិនមានប្រតិកម្មរុញច្រានទេ វាក៏នឹងមិនមានចលនា និងស្វែងរកសេចក្តីពិតដែរ។
- ឲ្យតែមានផ្សែង នោះច្រមុះនឹងដឹង។
- នៅពេលកើតមក មនុស្សចង់រស់នៅ
ហើយអាចសម្រេចគោលដៅរបស់ខ្លួន
យ៉ាងណាយើងគួរមានពេលសម្រាកខ្លះ
ដើម្បីអាចបន្តដំណើរទៅកាន់គោលដៅបាន។ - មានចំណេះវិជ្ជាជ្រៅជ្រះ មិនប្រាកដថាអាចឈានដល់ភាពចាស់ទុំ និង ប្រាជ្ញាឡើយ។
- ផ្នត់គំនិត អាចជាជំងឺដ៏ធ្ងន់ធ្ងរ។
- ចំពោះបញ្ហាសំខាន់ៗ ចូរកុំធ្វើការប៉ាន់ស្មានឡើយ។
- វាជាការចាំបាច់ដែលត្រូវដឹងថា សង្គ្រាមជារឿងធម្មតាប៉ុណ្ណោះ! ព្រោះអ្វីគ្រប់យ៉ាង កើតឡើងដោយសារតែជម្លោះ និង ភាពចាំបាច់។
- ភ្នែក រមែងជាសាក្សីពិតប្រាកដជាងត្រចៀក ព្រោះជាធម្មតា មនុស្សផ្តល់អាទិភាពដល់ការមើលឃើញ ប៉ុន្តែភាពជាក់ស្តែង វាមិនដូច្នោះឡើយ។
- បុគ្គលមានប្រាជ្ញា គឺជាគោលដៅនៃព្រលឹងរបស់មនុស្ស ហើយនៅពេលគាត់រីកចម្រើននៅក្នុងចំណេះដឹងរបស់ខ្លួន គាត់នឹងអាចផ្លាស់ប្តូរឆ្ងាយពីជើងមេឃ ដែលយើងមិនដែលស្គាល់។
- ចំណេះដឹង ធ្វើឱ្យយើងមានសេរីភាព ហើយផ្តល់ឱ្យយើងនូវកន្លែងមួយ សមស្របនៅក្នុងពិភពលោក។
- ដួងព្រលឹងទទួលបានពណ៌ តាមរយៈពណ៌នៃគំនិតរបស់វា។
- សុខភាពមនុស្ស គឺជាការឆ្លុះបញ្ចាំងពីសុខភាពផែនដី។
ទី២. សម្រង់ប្រយោគល្អៗចំនួន ១៥ របស់ទស្សនវិទូក្រិចបុរាណលោក ផាមែននីដែស ដឺ អ៊ែលីយ៉ា (Parmenides de Elea) (ប្រសូតឆ្នាំ៥៣០ មុន គ.ស. និងទទួលអនិច្ចកម្មឆ្នាំ៤៥០ មុនគ.ស.).
- តើអ្វីខ្លះជាកត្តាចាំបាច់ ដែលអាចជម្រុញលើកទឹកចិត្តគាត់ឲ្យភ្ញាក់កំណើតបានឆាប់ ឬយឺត ដោយការចាប់ផ្តើមពីគ្មានអ្វីសោះ?
- ចំណេះពិត គឺជាការដឹងច្បាស់នៃវត្ថុ ឬហេតុការណ៍ណាមួយ ហើយចំណេះដឹងនេះ មិនមែនកើតឡើងដោយសតិសម្បជញ្ញៈទេ តែវាកើតមានទៅបានដោយ “ហេតុផល” ត្រឹមត្រូវជាក់លាក់។
- អ្នកត្រូវរៀនគ្រប់យ៉ាង ទាំងចិត្តដែលមិនរង្គោះរង្គើនៃសេចក្តីពិតពីការបញ្ចុះបញ្ចូល និងគំនិតនៃជីវិតដែលរមែងបាត់បង់ ព្រោះមិនមានការធានានូវសេចក្តីពិតណាមួយឡើយ។
- មានតែផ្លូវតូចចង្អៀតមួយប៉ុណ្ណោះដែលនៅសល់ : វាជាអ្វីឲ្យប្រាកដ! ហើយនៅលើផ្លូវនេះ មានសញ្ញាណនៃគំនិតជាច្រើន។
- វានៅដដែល ហើយនៅតែដដែល។
បើអាចដូចគ្នា នោះនឹងអាចយល់បាន។
ព្រោះរឿងកើតឡើងដដែលៗ បានបន្សល់ទុកនូវវិធីព្យាបាលដ៏ស័ក្តិសិទ្ធ។ - ខ្ញុំបានទទួលរងនូវភាពព្រងើយកន្តើយ វាជាកន្លែងដែលខ្ញុំបានចាប់ផ្តើម ដូចនេះ ខ្ញុំត្រូវតែងើបឡើង ហើយត្រឡប់មកវិញម្តងទៀត។
- អ្នកនឹងយល់ពីធម្មជាតិ ដែលមិនចេះនិយាយ។
- មែនហើយ! មានហើយ! ហើយក៏មិនមានអ្វីប្លែកគ្នា ក្រៅពីអ្វីដែលមាននោះដែរ។
- សត្វដែលដឹកខ្ញុំតាមគំនិតខ្ញុំ អាចណែនាំខ្ញុំពេលដេលពួកគេដឹកនាំខ្ញុំ ពួកគេនាំខ្ញុំទៅកាន់ផ្លូវដែលមានសញ្ញាណជាច្រើនអំពីព្រះដ៏មានមហិទ្ធិឫទ្ធ។
- អ្វីៗគ្រប់យ៉ាង វាតែងនៅទីនេះ!
គ្មានអ្វីអាចមកពីអ្វីនោះទេ!
ហើយអ្វីដែលមានរួចហើយ ក៏មិនអាចបំលែងទៅជាអ្វីផ្សេងបានដែរ។ - មានហេតុផលជាក់លាក់ វានឹងបញ្ចប់ដោយភាពត្រឹមត្រូវសមស្រប។
- សកលលោកសម្រាប់អ្នកដែលដឹងពីរបៀបបិទបាំងវាពីទស្សនៈតែមួយ នឹងមិនមានទេប្រសិនបើវាត្រូវបានគេអនុញ្ញាតឱ្យនិយាយដូច្នេះច្រើនជាងការពិតតែមួយនិងការពិតដ៏អស្ចារ្យ។
- តន្ត្រីដែលមិនពិពណ៌នាអ្វីមួយ គឺគ្មានអ្វីក្រៅពីសំឡេងរំខាននោះឡើយ។
- សង្គ្រាម គឺជាសិល្បៈនៃការបំផ្លាញមនុស្ស
នយោបាយ គឺជាសិល្បៈនៃការបំភាន់ពួកគេ។ - ភាពដូចគ្នា គឺការគិត និង ការធ្វើ។
-ស្វែងរកកម្រងទស្សនៈល្អៗរបស់បុគ្គលល្បីៗ តាមរយៈ Link ខាងក្រោម :
https://phkaslapartner.com/learn/generalknowledgeculture/
-ចុចមើលពន្យល់ពាក្យខ្មែរ (វចនានុក្រមសម្តេចសង្ឃរាជ ជួនណាត) :
https://phkaslapartner.com/learn/khmerchuonnathdictionary/
-ចុចមើលតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា :
https://phkaslapartner.com/business-kamsan/hotel_hospitality/
ប្រសិនបើប្រិយមិត្តយល់ថា នេះជាការផ្តល់ប្រយោជន៍ដល់សង្គម សូមជួយគាំទ្រក្រុមការងារយើងខ្ញុំដោយការចែករំលែកបន្ត។ ដោយក្តីរាប់អានពីយើងខ្ញុំទាំងអស់គ្នា!
ក្រុមការងារ ផ្កាស្លា ផាតនើ សូមថ្លែងអំណរអរគុណ និងសូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់បងប្អូន ដោយក្តីគោរព និងរាប់អានបំផុត៕
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្ការ (ភ្នំ)