ដើម្បីក្លាយជាប្រយោជន៍ដ៏តូចមួយនៃសង្គមជាតិ ក្រុមការងារ ផ្កាស្លា ផាតនើ (PHKASLA PARTNER) បានខិតខំបំពេញ ការងាររៀបចំដកស្រង់ និងកែសម្រួលអត្ថបទវប្បធម៌ទូទៅ, ចំណេះដឹងទូទៅ, ចំណេះដឹងសកល, ពន្យល់ពាក្យខ្មែរ (វចនានុក្រមសម្តេចសង្ឃរាជ ជួនណាត), និងកម្រងទស្សនៈល្អៗរបស់បុគ្គលល្បីៗលើលោក ព្រមទាំងមានអត្ថបទមានប្រយោជន៍ល្អៗជាច្រើនទៀត ដែលត្រូវបានសម្រាំងដកស្រង់ចេញពីសៀវភៅជាច្រើនដែលបានបោះពុម្ពផ្សាយ ហើយបាននឹងកំពុងដាក់លក់លើទីផ្សារ។
មកដល់ពេលបច្ចុប្បន្ននេះ យើងបាននឹងកំពុងរៀបចំដកស្រង់ និងស្រាវជ្រាវអត្ថបទថ្មីៗដើម្បីដាក់បញ្ចូលលើគេហទំព័រ https://phkaslapartner.com/learn/generalknowledgeculture/ ឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គេហទំព័រ ផ្កាស្លា ផាតនើ (PHKASLA PARTNER) នឹងក្លាយជាចំណែកមួយក្នុងការជួយចែករំលែកនូវចំណេះដឹងដែលមានប្រយោជន៍ជូនបងប្អូនជនរួមជាតិរបស់យើង។
ដូចបានរៀបរាប់ខាងលើ ជាបន្តទៅនេះសូមប្រិយមិត្ត ធ្វើការអាននូវកម្រងទស្សនៈរបស់ទស្សនវិទូជនជាតិអាមេរិក ល្បីៗលើលោកចំនួន ២រូប ដូចខាងក្រោម៖
ទី១. សម្រង់ប្រយោគល្អៗចំនួន ៥៦ របស់លោក រ៉ាល់ហ្វ៍ វ៉ល់ដូ អេម៉ើសុន (Ralph Waldo Emerson) ជាអ្នកនិពន្ធ និងទស្សនវិទូជនជាតិអាមេរិក (លោកប្រសូតឆ្នាំ១៨០៣ និងទទួលអនិច្ចកម្មឆ្នាំ១៨៨២).
- ជីវិតរបស់អ្នក គឺជាការធ្វើពិសោធន៍។
ប្រសិនបើអ្នកពិសោធន៍កាន់តែច្រើន
នោះ អ្នកនឹងកាន់តែរីកចម្រើន កាន់តែរឹងមាំ។ - រាល់នាទីដែលអ្នកខឹង អ្នកនឹងបាត់បង់សុភមង្គលហុកសិបវិនាទី។
- សុភមង្គល ជាទឹកអប់ដែលមិនអាចចាក់លើអ្នកដទៃបានឡើយ ប្រសិនបើយើងមិនទាន់អាចទទួលបានវាសម្រាប់ខ្លួនឯងជាមុន។
- ភាពភ័យខ្លាច តែងតែផុសចេញពីសេចក្តីល្ងង់ខ្លៅ។
- ប្រសិនបើអ្នកមិនព្យាយាមធ្វើអ្វីឲ្យហួសពីជំនាញរបស់អ្នក នោះអ្នកនឹងមិនរីកចម្រើនឡើយ។
- ការជឿជាក់លើខ្លួនឯង ជាអាថ៌កំបាំងដំបូងនៃភាពជោគជ័យ។
- មនុស្សក្លាហាន មិនត្រូវការនរណាម្នាក់ប្រាប់ពួកគេពីផ្លូវដែលត្រូវដើរនោះទេ ពួកគេអាចបង្កើតផ្លូវមួយដែលមិនធ្លាប់មានពីមុន។
- ដើម្បីទទួលបានសេចក្តីសុខ យើងត្រូវទុកអារម្មណ៍អវិជ្ជមានទាំងអស់ឲ្យនៅឆ្ងាយពីយើង។
- រាល់ផ្លូវវែងឆ្ងាយ ចាប់ផ្តើមដោយជំហានដំបូង
ប្រសិនបើយើងអត់ធ្មត់បន្តិចម្តងៗ យើងនឹងអាច
ធ្វើឲ្យក្តីសុបិន្តរបស់យើងក្លាយជាការពិត។ - ការច្រណែននិន្ទាឈ្នានីស គឺជាភាពល្ងង់ខ្លៅ
រីឯការចម្លងតាម គឺជាការធ្វើអត្តឃាតខ្លួនឯង។ - ជីវិតរបស់យើងតែងតែជាអាទិភាពខ្ពស់បំផុតសម្រាប់យើង ពីព្រោះប្រសិនបើយើង មិនតស៊ូដើម្បីសម្រេចគោលដៅទេ គ្មាននរណាម្នាក់មកធ្វើវាសម្រាប់យើងឡើយ។
- ចិត្តដែលត្រូវបានលាតសន្ធឹងដោយគំនិតថ្មី
មិនដែលត្រលប់ទៅកាន់វិមាត្រដើមនោះទេ។ - សញ្ញាសម្គាល់ដែលមិនចេះរីងស្ងួតនៃប្រាជ្ញាគឺ
ការមើលឃើញអព្ភូតហេតុនៅក្នុងរឿងធម្មតា។ - ធ្វើខ្លួនឆ្កួតៗ តែស្មោះត្រង់ដោយប្រាជ្ញា
ប្រសើរជាងធ្វើឆ្លាត ដើម្បីក្លាយជាមនុស្សល្អ។ - វាមិនមែនជារយៈពេលនៃជីវិតទេ
ប៉ុន្តែវាជាជម្រៅរបស់វា។ - ធម្មជាតិ និងសៀវភៅ ជាកម្មសិទ្ធិរបស់ភ្នែកដែលមើលឃើញ តែប្រាជ្ញាជាអ្វីដែលអាចឲ្យយើងស្វែងរក។
- បំណងប្រាថ្នាចម្បងរបស់យើង គឺស្វែងរកអ្នកដែល
ជម្រុញយើងឲ្យក្លាយជាអ្វីដែលយើងដឹងថា
យើងអាចក្លាយជា។ - វីរៈបុរស មិនមែនសុទ្ធតែក្លាហានជាងមនុស្សសាមញ្ញឡើយ ប៉ុន្តែគាត់អាចបង្ហាញភាពក្លាហានត្រឹម ៥នាទីប៉ុណ្ណោះ។
- សិល្បករទាំងអស់ គឺជាអ្នកស្ម័គ្រចិត្តលើកដំបូង។
- មិត្តភាពពិតប្រាកដអាចមានអាយុកាលមួយជីវិត
ព្រោះពួកគេមិនមែនជាកញ្ចក់ ឬ ទឹកកកឡើយ ប៉ុន្តែជាសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបានដែលយើងមាន។ - អត្ថប្រយោជន៍ខាងសតិអារម្មណ៍ និង វិញ្ញាណ
អាចទទួលបានពីការរស់នៅក្រោមពន្លឺថ្ងៃ ហែលទឹកលេងក្នុងសមុទ្រ ស្រូបយកខ្យល់ឱកាសក្នុងព្រៃ។ - គ្មានអ្វីអាចនាំឲ្យអ្នកមានសេចក្តីសុខ
ជាងការដែលអាចស្គាល់ខ្លួនឯងឡើយ។ - ត្បិតជីវិតមានរយៈពេលខ្លី ប៉ុន្តែវាមានពេលវេលាសមល្មមគ្រប់គ្រាន់សម្រាប់សីលធម៌នៃជីវិត។
- ស្វែងរកមនុស្សម្នាក់ដែលអាចជម្រុញយើង ក្នុងជីវិតរបស់យើងមើលឃើញពីគុណវិបត្តិរបស់យើង ហើយដឹងពីវិធីដើម្បីជួយដល់យើង។
- ធម្មជាតិពិតជាអស្ចារ្យណាស់ ដោយសារវាអាចឲ្យមនុស្សរីករាយនឹងព្រឹត្តិការណ៍ដ៏ស្រស់ស្អាត ដូចជាការមកដល់នៃនិទាឃរដូវ។
- បង្កើតក្តីស្រឡាញ់ចំពោះអ្នកដទៃ អ្នកក៏នឹងទទួលបានដូចគ្នា។
- ការភ័យខ្លាច តែងតែផុសចេញពីភាពល្ងង់ខ្លៅ។
- ការប្រឌិដ្ឋរឿង ជាកញ្ចក់បង្ហាញឲ្យឃើញរឿងពិត។
- បុគ្គលមានប្រាជ្ញាដែលកំពុងស្ថិតនៅក្នុងព្យុះភ្លៀង គេអធិដ្ឋានទៅព្រះ មិនមែនដើម្បីមានសុវត្ថិភាពពីគ្រោះថ្នាក់ទេ ប៉ុន្តែដើម្បីឲ្យរួចពីការភ័យខ្លាចប៉ុណ្ណោះ។
- ខ្ញុំមិនអាចចាំសៀវភៅដែលខ្ញុំបានអាន ច្រើនជាងអាហារដែលខ្ញុំបានញ៉ាំនោះទេ។
- អ្វីដែលអ្នកនិយាយមានសំឡេងខ្លាំងណាស់ ខ្លាំងដល់ថ្នាក់ខ្ញុំមិនអាចស្តាប់នូវអ្វីដែលអ្នកនិយាយឡើយ។
- មិត្តភាព មិនមែនជាដៃដែលលាតសន្ធឹង ហើយក៏មិនមែនជាសំឡេងសើចក្អាកក្អាយ ហើយក៏មិនមែនជាសេចក្តីអំណរនៃភាពជាដៃគូដែរ វាគឺជាការបំផុសគំនិតខាងវិញ្ញាណ នៅពេលដែលអ្នកត្រូវការវា ហើយអាចឃើញថា មាននរណាម្នាក់ទុកចិត្ត និងស្មោះត្រង់ចំពោះអ្នក។
- មនុស្សមើលឃើញតែអ្វី ដែលពួកគេចង់ឃើញប៉ុណ្ណោះ។
- រាល់ជញ្ជាំង តែងតែមានទ្វារ។
- នៅពេលដែលយើងនៅជាមួយមិត្តភក្តិរបស់យើង យើងអាចធ្វើជាខ្លួនយើង ឬ ជាអ្វីមួយដែលយើងមិនតែងតែធ្វើការនេះ គឺនៅពេលដែលយើងត្រូវបានឡោមព័ទ្ធដោយមនុស្សចម្លែក។
- បើគ្មានមហិច្ឆតា មនុស្សម្នាក់នឹងមិនចាប់ផ្តើមអ្វីទាំងអស់។ បើមិនមានការងារធ្វើ អ្នកក៏មិនអាចស្គាល់ជ័យជម្នះដែរ។ រាល់អំណោយ នឹងមិនមករកយើងទេ គឺយើងត្រូវតែរកវាដោយខ្លួនឯង។
- ដោយប្រកាន់យកចង្វាក់នៃច្បាប់ធម្មជាតិ
អាថ៌កំបាំងរបស់មនុស្សស្រីគឺ ការអត់ធ្មត់ដ៏ខ្ពង់ខ្ពស់។ - គ្មានអ្វីអស្ចារ្យត្រូវបានសម្រេច ដោយគ្មានការរីករាយឡើយ។
- ពេលខ្លះទឹកភ្នែក អាចជំនួសដោយការសរសេររៀបរាប់។
- គ្មានអ្វីសំខាន់នោះទេ ក្រៅពីការមានអំណាចនៃជំនឿលើខ្លួនឯង។
- នៅពេលខ្ញុំដើរ គ្រប់មនុស្សដែលខ្ញុំជួប គឺខ្ពស់ជាងខ្ញុំតាមមធ្យោបាយណាមួយ ហើយនោះជាមូលហេតុដែលខ្ញុំបានរៀនពីពួកគាត់។
- ការអានប្រកបដោយយកចិត្តទុកដាក់ និងចេះច្នៃប្រឌិត ក៏ដូចជាការចេះសរសេរប្រកបដោយភាពប៉ិនប្រសប់ដែរ។
- ប្រើខ្លួនឯងឱ្យបានច្រើនបំផុត… ព្រោះនោះជាអ្វីដែលអ្នកមាន។
- ជីវិត គឺជាដំណើរមួយ មិនមែនជាគោលដៅឡើយ។
- សូមចងចាំថា រាល់ថ្ងៃគឺជាថ្ងៃល្អបំផុតប្រចាំឆ្នាំ។
- ប្រសិនបើយើងមិនស្មោះត្រង់នឹងខ្លួនឯង
យើងក៏មិនអាចស្មោះត្រង់ចំពោះអ្នកដទៃបានដែរ។ - នៅពេលដែលយើងអាចជម្នះការលំបាកដ៏ធំបាន យើងនឹងដឹងពីអ្វី ដែលយើងពិតជាមានសមត្ថភាពអាចធ្វើក្នុងគ្រាដ៏លំបាកបំផុត។
- ចំពោះអ្វីដែលអ្នកបាត់បង់ អ្នកនឹងបានទទួលអ្វីផ្សេងមកវិញ ហើយសម្រាប់អ្វីដែលអ្នករកបាន អ្នកនឹងបាត់បង់របស់ផ្សេងមួយទៀត។
- យើងតែងតែមានផែនការក្នុងការរស់នៅ
ប៉ុន្តែយើងមិនដែលរស់នៅតាមគម្រោងនោះទេ។ - សម្រស់ពិតរបស់មនុស្ស ត្រូវបានរកឃើញនៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេ មិនមែនលើសម្រស់នោះឡើយ។
- សូម្បីតែនៅក្នុងភក់ដ៏ស្ងប់ស្ងាត់ក៏ដោយ
ក៏នៅតែអាចមានសំឡេងបទភ្លេងដែរ។ - បង្រៀនរយៈពេលយូរប៉ុណ្ណា ក៏យើងនៅតែមិនចេះ។
- ត្រូវមានចិត្ត និងអាកប្បកិរិយាល្អចំពោះការងារ
ការប្រើពាក្យសម្ដី និងមិត្តភក្តិរបស់យើង។ - បើអ្នកចង់ឲ្យជីវិតមានភាពយុត្តិធម៌ចំពោះអ្នក
អ្នកក៏ត្រូវតែយុត្តិធម៌ចំពោះអ្នកដទៃដែរ។ - តើដើមស្មៅជាអ្វី?
ត្បិតរុក្ខជាតិដែលមានគុណធម៌ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ - ពេញមួយជីវិតដ៏អស្ចារ្យរបស់ខ្ញុំ គឺខ្ញុំបានធ្វើដំណើរជុំវិញពិភពលោក ដើម្បីស្រូបយកចំណេះដឹងជាច្រើន។
ទី២. សម្រង់ប្រយោគល្អៗចំនួន ៦១ របស់លោក វីលៀម ជេមស៍ (William James) ជាទស្សនវិទូជនជាតិអាមេរិក និងជាអ្នកសិក្សាលើចិត្តវិជ្ជា (លោកប្រសូតឆ្នាំ១៨៤២ និងទទួលអនិច្ចកម្មឆ្នាំ១៩១០)
- ចក្ខុវិស័យរបស់យើងអំពីពិភពលោក គឺមានឥទ្ធិពលលើអ្វីដែលយើងជ្រើសរើសស្តាប់។
- យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាសត្វព្រៃសម្រាប់បុព្វហេតុមួយចំនួន។ ភាពខុសគ្នារវាងមនុស្សល្អ និងមនុស្សអាក្រក់ គឺជាជម្រើសនៃបុព្វហេតុ។
- គំនិតមួយដើម្បីជាការផ្តល់យោបល់ វាត្រូវតែឈានដល់បុគ្គលម្នាក់ៗនៅក្នុងទម្រង់នៃវិវរណៈ។
- ជឿថាជីវិតមានតម្លៃសម្រាប់ការរស់នៅ
ហើយជំនឿនោះនឹងជួយបង្កើតការពិត។ - អាកប្បកិរិយារបស់យើង ជាចំណុចដំបូងនៃរឿងអ្វីមួយ ដែលនឹងជះឥទ្ធិពលដល់លទ្ធនាពេលអនាគត។
- តើជីវិតមានតំលៃទេ?
វាមានតម្លៃ ឬ គ្មាន គឺអាស្រ័យលើអ្នក។ - វាហាក់ដូចជាសកម្មភាពត្រូវបានអមដោយអារម្មណ៍ ប៉ុន្តែភាពជាក់ស្តែង គឺសកម្មភាព និងអារម្មណ៍ វាទៅជាមួយគ្នា។ ហើយតាមរយៈការធ្វើសកម្មភាពទៀងទាត់ ដោយស្ថិតនៅក្រោមការគ្រប់គ្រងនៃឆន្ទៈ នោះយើងនឹងអាចគ្រប់គ្រងអារម្មណ៍បានដោយផ្ទាល់។
- ការសិក្សាអំពីភាពមិនប្រក្រតី គឺជាវិធីល្អបំផុតដើម្បីយល់ពីរឿងធម្មតា។
- សិល្បៈនៃភាពឈ្លាសវៃ គឺជាសិល្បៈនៃការដឹងពីអ្វីដែលត្រូវមើលរម្លង ព្រោះពេលខ្លះ អ្នកត្រូវទុករឿងខ្លះចោល ដើម្បីបន្តដំណើរទៅមុខទៀត។
- អាយុ ដែលមានតម្លៃឧត្តម គឺត្រូវយកទៅចំណាយសម្រាប់ភាពពេញវ័យ។
- គ្មានអ្វីនឿយហត់ ជាងការចាកចេញពីការងារ
ដែលមិនទាន់បញ្ចប់ជារៀងរហូតនោះទេ។ - សកម្មភាព អាចនឹងមិននាំមកនូវសុភមង្គល តែគ្មានសុភមង្គលណា ដែលកើតដោយគ្មានសកម្មភាពឡើយ។
- ជំនឿ អាចបង្កើតជាការពិតជាក់ស្តែង។
- ការរកឃើញដ៏អស្ចារ្យបំផុតនៃជំនាន់របស់ខ្ញុំ
គឺថា មនុស្សម្នាក់អាចផ្លាស់ប្តូរជីវិតរបស់គេបាន
ដោយគ្រាន់តែផ្លាស់ប្តូរឥរិយាបថរបស់គេប៉ុណ្ណោះ។ - ដើម្បីផ្លាស់ប្តូរជីវិត យើងត្រូវចាប់ផ្តើមភ្លាម ហើយធ្វើវាដោយចេតនា។
- វាតែងតែខុសគ្រប់ទីកន្លែង សម្រាប់នរណាម្នាក់ដែលជឿអ្វីមួយដោយគ្មានភស្តុតាងគ្រប់គ្រាន់។
- មានមូលហេតុតែមួយគត់ដែលធ្វើអោយមនុស្សបរាជ័យ នោះជាកង្វះនៃជំនឿរបស់មនុស្សនៅក្នុងខ្លួនគាត់។
- អ្វីៗដែលអ្នកអាចប្រកាន់ខ្ជាប់យ៉ាងមុតមាំក្នុងការស្រមើលស្រមៃរបស់អ្នក មុខនឹងអាចក្លាយជារបស់អ្នក។
- អ្វីដែលអស្ចារ្យបំផុតនៅក្នុងការអប់រំទាំងអស់ គឺធ្វើឲ្យប្រព័ន្ធសរសៃប្រសាទរបស់យើង ក្លាយជាសម្ព័ន្ធមិត្តជំនួសសត្រូវរបស់យើង។
- អារម្មណ៍ធម្មតា និងការលេងសើច គឺដូចគ្នា ទោះបីជាការផ្លាស់ប្តូរក្នុងល្បឿនខុសគ្នាក៏ដោយ។ ក្នុងន័យធម្មតា គឺដូចជាការលេងសើច ប៉ុន្តែវាមានសកម្មភាព។
- ប្រសិនបើអ្នកអាចផ្លាស់ប្តូរគំនិត
អ្នកនឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន។ - ចាប់ផ្តើមក្លាយជាអ្វី ដែលអ្នកប៉ងនឹងក្លាយជា ចាប់ពីពេលនេះតទៅ។
- ការទទួលយកអ្វីដែលបានកើតឡើង គឺជាជំហានដំបូងដើម្បីជម្នះនូវផលវិបាកនៃសំណាងអាក្រក់ណាមួយ។
- ប្រសិនបើ សាព៌ាង្គកាយមួយមិនបានបំពេញសក្តានុពលរបស់វាទេ នោះវានឹងធ្លាក់ខ្លួនឈឺជាមិនខាន។
- គោលការណ៍ដ៏ជ្រាលជ្រៅនៃធម្មជាតិរបស់មនុស្សគឺ ការដឹងគុណ។
- នៅពេលណាដែលអ្នកមានជម្លោះជាមួយនរណាម្នាក់ នឹងមានកត្តាដែលអាចធ្វើឲ្យមានភាពខុសគ្នារវាងការបំផ្លាញទំនាក់ទំនង និងការបន្តពង្រឹងវាឲ្យល្អ។ “កត្តាទាំងនោះ គឺសំដៅលើអាកប្បកិរិយា”។
- នៅពេលដែលអ្នកត្រូវធ្វើការសម្រេចចិត្ត ហើយអ្នកមិនសម្រេចចិត្តនោះទេ នោះវាគឺជាការសម្រេចចិត្តរបស់អ្នកហើយ។
- នៅក្នុងជម្រៅនៃចិត្តរបស់យើង យើងដឹងពីអ្វីដែលយើងគួរធ្វើ ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនអាចចាប់ផ្តើមបានឡើយ។
- អាវុធដ៏អស្ចារ្យបំផុតដែលអាចប្រឆាំងនឹងភាពតានតឹងគឺ សមត្ថភាពរបស់យើងក្នុងការជ្រើសរើសគំនិតមួយ និងមធ្យោបាយមួយ។
- តាមក្បួនច្បាប់ យើងនឹងមិនជឿលើអង្គហេតុ ឬទ្រឹស្តីណាដែលយើងមិនបានរៀបចំឡើយ។
- ខ្ញុំមិនច្រៀងទេ ព្រោះខ្ញុំសប្បាយចិត្ត
ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំច្រៀង។ - ចិត្ត មានឥទ្ធិពលយ៉ាងខ្លាំងទៅលើរាងកាយ រួមទាំងសកម្មភាពរបស់យើងផង។
- អំណះអំណាងដ៏ល្អបំផុតសម្រាប់ជីវិតជានិរន្តរ៍ គឺជាអត្ថិភាពនៃបុគ្គលដែលសមនឹងទទួលបាន។
- ធ្វើដូចអ្វីដែលអ្នកធ្វើ ហើយធ្វើឱ្យមានភាពខុសគ្នា វានឹងដំណើរការ។
- ទុទិដ្ឋិនិយម នឹងនាំទៅរកភាពទន់ខ្សោយ
សុទិដ្ឋិនិយម ផ្តល់នូវប្រាជ្ញា និងឥទ្ធិពល។ - វិធីនៃការគិត នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចរិតរបស់យើង។
- ទេពកោសល្យមានន័យថា អ្វីដែលកម្រជាងសមត្ថភាពក្នុងការយល់ឃើញតាមរបៀបមិនធម្មតា។
- ប្រសិនបើអ្នកចង់បានគុណភាព ចូរធ្វើដូចអ្នកមានវារួចហើយចុះ។
- មាគ៌ាស្ម័គ្រចិត្ត និងអធិបតេយ្យភាព នឹងឆ្ពោះទៅរកសេចក្តីអំណរ តែបើយើងបាត់បង់អំណរមាននៅក្នុងដំណើរការនៃសេចក្តីអំណរ, ការសម្តែង និងការនិយាយដោយរីករាយ ដូចជាសេចក្តីអំណរនោះបានស្ថិតនៅជាមួយយើងរួចហើយ។
- ប្រសិនបើអ្នកមានការព្រួយបារម្ភគ្រប់គ្រាន់អំពីលទ្ធផល អ្នកនឹងអាចធ្វើអ្វីមួយដើម្បីជួសជុលវា។
- មនុស្សគ្រប់រូបគួរតែធ្វើយ៉ាងហោចណាស់ពីររឿង ដែលពួកគេស្អប់ក្នុងមួយថ្ងៃ ពោលគឺដើម្បីអនុវត្ត។
- ឋានសួគ៌នៃភាពស្ងប់ស្ងាត់ខាងក្នុង
ហាក់ដូចជាលទ្ធផលនៃជំនឿ។ - ការប្រើប្រាស់ជីវិតដ៏អស្ចារ្យ និងល្អបំផុត គឺយើងត្រូវចំណាយវាទៅលើរឿងដែលមានអាយុកាលវែងជាងវា។
- គំនិតដែលមនុស្សទទួលបានមុនអាយុ ២៥ឆ្នាំ គឺជាគំនិតតែមួយគត់ដែលពួកគេនឹងអាចមាននៅក្នុងជីវិតរបស់ពួកគេ។
- ក្នុងសភាពធម្មជាតិ ឧបសគ្គដែលពិបាកផ្លាស់ប្តូរបំផុតគឺ រវាងគោលគំនិតរបស់មនុស្សម្នាក់ និង មនុស្សម្នាក់ទៀត។
- ភាពជោគជ័យ ឬ បរាជ័យរបស់យើង វាអាស្រ័យលើអាកប្បកិរិយាច្រើនជាងសមត្ថភាព ព្រោះបុគ្គលជោគជ័យ អាចគ្រប់គ្រងស្ទើរតែគ្រប់ស្ថានភាពទាំងអស់។ ពួកគាត់ធ្វើសកម្មភាព ឲ្យមើលទៅមានអារម្មណ៍ដូចជាទទួលបានជោគជ័យ ហើយអាចសម្លឹងឃើញលទ្ធផលគួរឱ្យចាប់អារម្មណ៍មួយ។
- ប្រៀបធៀបនឹងអ្វីដែលយើងគួរតែក្លាយជា
នោះមានន័យថា យើងបានដាស់ខ្លួនឯងឲ្យភ្ញាក់ហើយ។ - មិត្តភាពពិត គឺជាផ្នែកដ៏ធំមួយនៃជីវិតរបស់យើង ហើយពួកគេបានអមដំណើរយើងពេញមួយជីវិតរបស់យើង។
- ប្រសិនបើអ្នកគិតថា អារម្មណ៍មិនល្អ ឬការព្រួយបារម្ភ នឹងផ្លាស់ប្តូរអតីតកាល ឬអនាគត អ្នកកំពុងរស់នៅលើភពមួយផ្សេងទៀតដែលមានតំរូវការខុសគ្នា។
- វាគ្មានប្រយោជន៍ទេ ក្នុងការគិតអំពីអតីតកាលម្តងហើយម្តងទៀត ជាការល្អបំផុត ត្រូវតែបើកទំព័រថ្មី។
- ដើម្បីមើលឃើញពិភពលោកខុសគ្នា យើងត្រូវតែមានឆន្ទៈក្នុងការផ្លាស់ប្តូរប្រព័ន្ធជំនឿរបស់យើង ទុកឱ្យអតីតកាលកន្លងផុតទៅ ពង្រឹងស្មារតី និងកំចាត់សេចក្តីភ័យខ្លាចចេញពីគំនិតរបស់យើង។
- ដើម្បីក្លាយជាទស្សនវិទូពិតប្រាកដ អ្វីដែលចាំបាច់ គឺត្រូវធ្វើផ្សេងៗពីរបៀបនៃការគិតរបស់អ្នកដទៃ។
- វិធីនីមួយៗនៃការចាត់ថ្នាក់រឿង គឺមានតែវិធីមួយដើម្បីដោះស្រាយវា សម្រាប់គោលបំណងជាក់លាក់ណាមួយ។
- នៅពេលណាដែលមនុស្សពីរនាក់ជួបគ្នា នោះនឹងមានមនុស្ស ៦នាក់។ របៀបដែលមនុស្សម្នាក់ៗមើលឃើញខ្លួនឯង របៀបដែលមនុស្សម្នាក់មើលគ្នាទៅវិញទៅមក និងមនុស្សម្នាក់ៗ ដែលដូចជាគាត់ពិតប្រាកដ។
- អារម្មណ៍នៃការលេងសើច ប្រៀបដូចជាស្ថានភាពទស្សនវិជ្ជា។ ហាក់ដូចជាការនិយាយទៅកាន់ធម្មជាតិថា “យើងមិនយកចិត្តទុកដាក់លើនាង ខ្លាំងជាងនាងមានចំពោះយើងនោះទេ”។
- ជីវិតមានតែន័យ លុះត្រាតែយើងផ្តល់នូវអត្ថន័យ។
- វាមិនងាយស្រួលទេ ក្នុងការជ្រើសរើសផ្លូវនៅចំពោះមុខដែលមានជម្រើសជាច្រើន។
- ជឿថាជីវិតមានតម្លៃរស់នៅ ហើយជំនឿនោះនឹងជួយបង្កើតការពិតដល់អ្នក។
- ស្ទើរតែជានិច្ចកាល នៅពេលយើងជឿជាក់លើសមត្ថភាពរបស់យើង យើងអាចសម្រេចបាននូវអ្វីដែលយើងចង់បាន។
- យើងប្រៀបដូចជាកោះនៅក្នុងសមុទ្ទ ដែលបំបែកចេញពីផ្ទៃខាងលើ ប៉ុន្តែ វាមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ។
- ប្រសិនបើយើងគិតពីពិភពនៃទំនាក់ទំនងធរណីមាត្រ មានមនុស្សដេករាប់ពាន់នាក់ ទោះបីគ្មាននរណាម្នាក់ព្យាយាមគណនាវាក៏ដោយ។
-ស្វែងរកកម្រងទស្សនៈល្អៗរបស់បុគ្គលល្បីៗ តាមរយៈ Link ខាងក្រោម :
https://phkaslapartner.com/learn/generalknowledgeculture/
-ចុចមើលពន្យល់ពាក្យខ្មែរ (វចនានុក្រមសម្តេចសង្ឃរាជ ជួនណាត) :
https://phkaslapartner.com/learn/khmerchuonnathdictionary/
-ចុចមើលតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា :
https://phkaslapartner.com/business-kamsan/hotel_hospitality/
ប្រសិនបើប្រិយមិត្តយល់ថា នេះជាការផ្តល់ប្រយោជន៍ដល់សង្គម សូមជួយគាំទ្រក្រុមការងារយើងខ្ញុំដោយការចែករំលែកបន្ត។ ដោយក្តីរាប់អានពីយើងខ្ញុំទាំងអស់គ្នា!
ក្រុមការងារ ផ្កាស្លា ផាតនើ សូមថ្លែងអំណរអរគុណ និងសូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់បងប្អូន ដោយក្តីគោរព និងរាប់អានបំផុត៕
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្ការ (ភ្នំ)