Thumbnail-Asia_6

តំបន់អាស៊ី​ខាងលិច ​(មជ្ឈិមបូព៌ា) នៃទ្វីបអាស៊ី (Western Asia)

តំបន់អាស៊ី​ខាងលិច ឬ មជ្ឈិមបូព៌ា (Middle East) គឺជា​តំបន់​មួយ​ដែល​លាតសន្ធឹង​ចាប់ពី​ប៉ែក​និរតី​នៃ​ទ្វីបអាស៊ី និង ប៉ែក​ឦសាន​នៃ​ទ្វីបអាហ្វ្រិក​។ ពាក្យ “មជ្ឈិមបូព៌ា” ត្រូវ​បាន​គេ​ស្គាល់​ប្រហែល​ជា​នៅ​ឆ្នាំ​១៩០០ នៅ​រាជាណាចក្ររួម​។

បើ​យើង​ងាកក្រោយ​ត្រឡប់​ទៅ​មើល​ពី​សម័យ​បុរាណ មជ្ឈិមបូព៌ា​គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​មួយ​នៃ​ពិភពលោក​។ តំបន់​នេះ បាន​ផ្ដល់​កំណើត​ដល់​សាសនា​ធំៗ​ ៣​គឺ​៖ សាសនាហូដា (Judaism), គ្រិស្តសាសនា និង សាសនាឥស្លាម​។ ជាទូទៅ មជ្ឈិមបូព៌ា​គឺជា​តំបន់​ដែល​មាន​អាកាស​ស្ងួតហែង និង ក្ដៅខ្លាំង ជាមួយ​ទន្លេ​ធំៗ​ជាច្រើន បាន​ផ្ដល់​ទឹក​សម្រាប់​ស្រោចស្រព​ក្នុង​វិស័យ​កសិកម្ម​នៅលើ​ផ្ទៃដី​មាន​កម្រិត​។ ប្រទេស​ជាច្រើន​ដែល​ស្ថិតនៅ​ជុំវិញ​ឈូងសមុទ្រពែក សម្បូរ​ទៅ​ដោយ​ធនធាន​ប្រេងកាត​យ៉ាងច្រើន​។ នា​សម័យ​បច្ចុប្បន្ន​នេះ មជ្ឈិមបូព៌ា​នៅតែ​ជា​តំបន់​មួយ ដែល​មាន​សក្ដានុពល​ទាំង​វិស័យ សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង សាសនា​។

image 30 2

អាស៊ី​ខាងលិច ​(មជ្ឈិមបូព៌ា) មានផ្ទៃដី 7,207,575គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនប្រមាណ 371លាននាក់

អាស៊ី​ខាងលិច ​(មជ្ឈិមបូព៌ា) មានចំនួន ១៨ប្រទេសដូចជា ៖

១-ប្រទេសអ៊ីរ៉ង់ (Iran)

image 33

-ផ្ទៃដីសរុប : 1,648,185គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 85លាននាក់ (ឆ្នាំ2021)

២-ប្រទេសអ៊ីស្រាអែល (Israel)

image 34

-ផ្ទៃដីសរុប : 22,072គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 9,503,900នាក់ (ឆ្នាំ2021)

៣-ប្រទេសអ៊ឺរ៉ាក់ (Iraq)

image 32

-ផ្ទៃដីសរុប : 438,317គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 40,222,503នាក់ (ឆ្នាំ2020)

៤-ប្រទេសគុយវ៉ែត (Kuwait)

image 36

-ផ្ទៃដីសរុប : 17,818គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 4.67លាននាក់ (ឆ្នាំ2021)

៥-ប្រទេសលីបង់ (Lebanon)

image 37

-ផ្ទៃដីសរុប : ១10,452គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 6,859,408នាក់ (ឆ្នាំ2021)

៦-ប្រទេសអូម៉ង់ (Oman)

image 38

-ផ្ទៃដីសរុប : 309,501គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 4,829,473នាក់ (ឆ្នាំ2021)

៧-ប្រទេសកាតា (Qatar)

image 39

-ផ្ទៃដីសរុប : 11,581គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 2,795,484នាក់ (ឆ្នាំ2021)

៨-ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត (Saudi Arabia)

image 43

-ផ្ទៃដីសរុប : 2,150,០០០គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 34,218,169នាក់ (ឆ្នាំ2019)

៩-ប្រទេសស៊ីរី (Syria)

image 41

-ផ្ទៃដីសរុប : 185,180គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 17,500,657នាក់ (ឆ្នាំ2020)

១០-ប្រទេសអារ៉ាប់អេមីរ៉េត (United Arab Emirates)

image 42

-ផ្ទៃដីសរុប : 83,600គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 9,282,410នាក់ (ឆ្នាំ2020)

១១-ប្រទេសទួរគី (Turkey)

image 44

-ផ្ទៃដីសរុប : 783,356 គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 84,680,273នាក់ (ឆ្នាំ2021)

១២-ប្រទេសយេមែន (Yemen)

image 45

-ផ្ទៃដីសរុប : 555,000គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 30,491,០០០នាក់ (ឆ្នាំ2021)

១៣-ប្រទេសហ្សកហ្សៀ ឬ ជកជី (Georgia)

image 46

-ផ្ទៃដីសរុប : 69,700គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 4,027,000នាក់ (ឆ្នាំ២០២១)

១៤-ប៉ាឡេស្ទីន (State Of Palestine)

image 47

-ផ្ទៃដីសរុប : 6,020គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 5,159,076នាក់ (ឆ្នាំ2020)

១៥-ប្រទេសហ្សូដង់ (Jordan)

image 30

-ផ្ទៃដីសរុប : 89,342គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 11,042,719នាក់ (ឆ្នាំ2021)

១៦-ប្រទេសអាមេនី (Armenia)

image 48

-ផ្ទៃដីសរុប : 29,743 គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 2,963,900នាក់ (ឆ្នាំ2021)

១៧-ប្រទេសអាល់ហ៊្សែបាយហ្សង់ (Azerbaijan)

image 49

-ផ្ទៃដីសរុប : 86,600គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 10,130,100នាក់ (ឆ្នាំ2021)

១៨-ប្រទេសបារ៉ែន (Bahrain)

image 50

-ផ្ទៃដីសរុប : 760គីឡូម៉ែត្រការ៉េ

-ចំនួនប្រជាជន : 1,501,635នាក់ (ឆ្នាំ2021)

This image has an empty alt attribute; its file name is 20230410_211507-2-1024x266.jpg

-សូមចុច link ដើម្បីអានអត្ថបទពីវប្បធម៌ទូទៅ និងចំណេះដឹងទូទៅ ផ្សេងៗទៀត :

https://phkaslapartner.com/learn/generalknowledgeculture/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ កំប៉្រុក (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា