១. ព្យញ្ជនៈ “ជ”
“ជ” ជាព្យញ្ជនៈទី៣ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ជ្រក់” ដូចខាងក្រោម៖
-ពាក្យ “ជ្រក់” (កិ.) ធ្វើជ្រក់, ផ្សំគ្រឿងម្ហូបដែលហៅថា ជ្រក់ ។ ពោលពាក្យបៀតបៀនស្ដីបន្ទោសញយៗ : គាត់ចេះតែជ្រក់រាល់ព្រឹករាល់ល្ងាច ។ ជ្រក់ជ្រេញ ស្ដី, ជេរ, បន្ទោសញយៗ ទាល់តែជ្រេញចិត្តគំនិត ។
-ពាក្យ “ជ្រក់” (ន.) របស់បរិភោគធ្វើដោយបន្លែ ឬដោយផ្កាឈើ, ផ្លែឈើដាក់ទឹកដាក់អំបិល ត្រាំទុកឲ្យមានរសជូរ : ជ្រក់ស្ពៃ, ជ្រក់ទំពាំង ។ ម្ហូបមួយប្រភេទ ដែលផ្សំគ្រឿងធ្វើឲ្យកើតភ្លាមៗ មានបែបស្រដៀងនឹងសម្លម្ជូរ, ហៅថា សម្លក្រៅឆ្នាំង ក៏បាន ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)