+សំណួរទី១៩
ហេតុអ្វីបានជាទឹកសមុទ្រមានពណ៌ខៀវ?
-ចម្លើយទី១៩
នៅពេលដែលយើងធ្វើដំណើរកម្សាន្តទៅកាន់សមុទ្រ អ្នកនឹងឃើញទឹកសមុទ្រមានពណ៌ខៀវស្រងាត់ ហើយអ្នកច្បាស់ជាគិតថា មូលហេតុដែលធ្វើឲ្យទឹកសមុទ្រមានពណ៌ខៀវ គឺដោយសារតែចំណាំងរបស់ផ្ទៃមេឃពណ៌ខៀវទៅលើទឹកសមុទ្រ ប៉ុន្តែការយល់ ឃើញដូច្នេះមិនត្រឹមត្រូវទេ។ មូលហេតុដ៏ពិតប្រាកដនោះគឺ ៖
ទឹកសមុទ្រមានពណ៌ខៀវដោយសារការចាំងចូលនៃពន្លឺអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យ ដែលទឹកសមុទ្របានចាប់យកពណ៌ ក្រហម និងពណ៌បៃតង ហើយពណ៌ទាំងពីរនេះរលាយចូលគ្នាបង្កើតបានជាពណ៌ខៀវរបស់ទឹកសមុទ្រ។ បើយោងតាមអង្គការណាសា (Nasa) បានឲ្យដឹងថា ពន្លឺពណ៌ខៀវនេះចាំងចូលយ៉ាងតិចបំផុតនៅក្នុងជម្រៅកាន់តែជ្រៅ ដូច្នេះហើយបានជានៅក្រោមសមុទ្រកម្រិតនៃពណ៌ខៀវមានតែបន្តិចបន្តួចតែប៉ុណ្ណោះ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅចំណេះដឹងសកលដោយ ៖ ទន្សាយ (ភ្នំ)