+សំណួរទី២១
ហេតុអ្វីទឹកសមុទ្រមានរសជាតិប្រៃ?
-ចម្លើយទី២១
សមុទ្រ គឺជាវាលលម្ហដ៏ធំល្វឹងល្វើយ ដែលគ្របដណ្ដប់ដោយផ្ទៃទឹកប្រៃ ហើយមានបរិមាណរហូតដល់ទៅ៩៧% នៃផ្ទៃទឹកសរុបនៅលើផែនដីទាំងមូល។ សមុទ្រគឺជាទីស្នាក់អាស្រ័យរបស់សត្វ និងភាវៈមានជីវិតជាច្រើន ហើយប្រសិនបើគេយកភាវៈរស់នៅក្នុងសមុទ្រណាមួយដាក់ចូលទៅក្នុងទឹកសាបធម្មតាភាវៈរស់ទាំងនោះនឹងងាប់ភ្លាមៗ ដូចដែលយើងបានដឹងពីខាងលើរួចមកហើយ។ ខាងក្រោម នេះគឺជាមូលហេតុទាំង៣ដែលធ្វើឲ្យទឹកសមុទ្រមានរសជាតិប្រៃ៖
- ភ្លៀងអាស៊ីត : ភ្លៀងអាស៊ីតជាមូលហេតុមួយដែលធ្វើឲ្យទឹកសមុទ្រប្រៃ ព្រោះនៅពេលមេឃភ្លៀងស្របពេលដែល បរិយាកាសសម្បូរទៅដោយសារធាតុពុលជាច្រើនហើយរលាយចូលគ្នាជាមួយនឹងទឹកភ្លៀងធ្លាក់ចូលទៅក្នុងសមុទ្រ បណ្ដាលឲ្យទឹកសមុទ្រមានរសជាតិប្រៃ។
- សាកសពភាវៈរស់ : សាកសពរបស់រុក្ខជាតិនិងសត្វសមុទ្រ (លៀស ងាវ បង្កង ក្តាម ត្រី។ល។) បានងាប់ស្អុយរលួយនៅក្នុងទឹកសមុទ្រ បង្កឲ្យទឹកសមុទ្រមានរសជាតិប្រៃ។
- ការហូរច្រោះនៃទន្លេហូរចូលសមុទ្រ : ទន្លេគឺជាប្រភពទឹក និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអំបិលនិងសារធាតុរ៉ែផ្សេងៗ ដែលបានមកពីការហូរច្រោះថ្ម ដី សារធាតុគីមី សាកសពជាដើមចូលទៅក្នុងទន្លេ បន្ទាប់មក ទន្លបាននាំយកសារធាតុទាំងនោះហូរចូលទៅក្នុងសមុទ្រ ជាហេតុធ្វើឲ្យទឹកសមុទ្រមានរសជាតិប្រៃ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅចំណេះដឹងសកលដោយ ៖ ទន្សាយ (ភ្នំ)