co khmerwords

ពន្យល់ពាក្យខ្មែរ “ច”

១. ព្យញ្ជនៈ “ច”

“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ច” ដូចខាងក្រោម៖

-ពាក្យ “ច” (កិ.) ពុះឈើបំបែកជាពីរដោយដឹងភ្លុក : មនុស្សក្នុងជាន់បុរាណច្រើនចឈើធ្វើជាក្ដារក្រាល ព្រោះក្នុងសម័យនោះមានតែដឹងមិនទាន់មានរណារ

-ពាក្យ “ច” (ន.) (ស. ច្ច អ. ថ. ច) ស្បៃហ្នាំង គឺស្បៃសដែលគេត្រដាងបញ្ចាំងស្រមោលរូបស្បែកប្រដាប់រំហោក : ចហ្នាំង ឬ ចណាំងសំពត់សដែលសម្រាប់បញ្ចាំងភាពយន្តសម័យបច្ចុប្បន្នក៏គឺ ច នុះឯង (ម. ព. ណាំង, ហ្នាំង ផង) ។

-ពាក្យ “ច” (ន.) (យ. ឆ្កែ) ឈ្មោះឆ្នាំទី១១ (សុនខ) : ឆ្នាំច

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា