១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចក្រពាណី” ដូចខាងក្រោម៖
-ពាក្យ “ចក្រពាណី” (អានថា ច័ក-ក្រៈប៉ាណី) (ន.) (សំ. ចក្របាណិ, បា. ចក្កបាណិ) អ្នកដែលមានចក្រក្នុងដៃ ឬ ដែលមានដៃកាន់ចក្រ គឺអ្នកដែលមានដៃកាន់អាវុធមានវង់មូល ជាកង់មានងៀងមុខមុតជុំវិញ (ព្រះវិស្ណុ) ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)