co khmerwords

ពន្យល់ពាក្យខ្មែរ “តម្រិះ”

១. ព្យញ្ជនៈ “ត”

“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “តម្រិះ” ដូចខាងក្រោម៖

-ពាក្យ “តម្រិះ” (អានថា តំ-រ៉ិះ) ( ន. ) សេចក្ដី​ត្រិះ, សេចក្ដី​រិះ​គិត : មនុស្ស​មាន​តម្រិះ​ល្អ គឺ​មនុស្ស​ដែល​មាន​សេចក្ដី​រិះ​គិត​ត្រូវ ។ សៀម​យក​ទៅ​ប្រើ​ជា ដាំរិ , បំប្លែង​ចេញ​ពី​ពាក្យ ត្រិ (អ. ថ. ទ្រិ) ត្រិ នេះ​ក៏​គឺ ត្រិះ (ត្រិះរិះ) របស់​ខ្មែរ​នឹង​ឯង; ពាក្យ​ខ្មែរ​យើង​ថា តម្រិះ ជា ន. របស់ ត្រិះ; រាជ​សព្ទ ប្រើ​ជា កិ. ថា ទ្រង់​ព្រះ​តម្រិះ គឺ​ទ្រង់​មាន​ព្រះ​យោបល់​ត្រិះរិះ, រិះរេ (សៀម​ប្រើ​ជា រ. ស. ដែរ​ថា សុងផ្រៈដាំរិ គឺ​ទ្រង់​ព្រះ​តម្រិះ​ហ្នឹង​ឯង) ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា