១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “តម្រួត” ដូចខាងក្រោម៖
-ពាក្យ “តម្រួត” (អានថា តំ-រួត) ( កិ. ) ដាក់ ១ ពីលើ ១ ពីក្រោមឡើងទៅ, ដាក់ត្រួតបន្តុបលើគ្នា : តម្រួតល្អីលើគ្នា, តម្រួតអក្សរ ។
-ពាក្យ “តម្រួត” ( ន. ) អ្នកត្រួត; ពួកទាហានរក្សាព្រះអង្គ ១ ក្រុម ធ្វើរាជការតែក្នុងព្រះរាជវាំង : ពួករាជតម្រួត, ក្រុមតម្រួត ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ