១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “តឹក” ដូចខាងក្រោម៖
-ពាក្យ “តឹក” ( ន. ) (ស. តឹក អ. ថ. ទឹក “ផ្ទះដែលសង់ដោយឥដ្ឋ ដោយបាយអ”) ខ្មែរយើងប្រើហៅជង្រុកសម្រាប់ដាក់ស្រូវ : តឹកស្រូវ ។
-ពាក្យ “តឹក” ( ន. ) (ចិ.) ប្រវែង ១០ សង់ទីម៉ែត្រ : ក្ដារប្រវែង ៤ ម៉ែត្រ ៣ តឹក ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ