១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “តែម ឬ តែមប្រិ៍” ដូចខាងក្រោម៖
-ពាក្យ “តែម ឬ តែមប្រិ៍” ( ន. ) (បារ. ត័ងប្រិ៍-ប៉ុស្តិ៍ Timbre-poste) បំណែកក្រដាសមានរូបភាព ជាគ្រឿងសម្គាល់តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេស សម្រាប់ប្រើបិទលើសំបុត្រស្នាម ។ល។ សម្គាល់ថាបានចេញថ្លៃពន្ធរួចហើយ : សំបុត្របិទតែម, ក្រដាសបិទតែម, (ហៅឲ្យពេញតាមភាសាបារាំងសែសថា តែមប៉ុស្តិ៍ ឬ តែមប្រិ៍ប៉ុស្តិ៍ ក៏បាន, អ. ថ. តែមប៉ុស) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ