១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចាល” ដូចខាងក្រោម៖
-ពាក្យ “ចាល” (កិ.ឬ គុ.) រអា, រាងលែងហ៊ានទៀត ។ ចាលចាញ់ គឺចាញ់ស្រឡះអស់មានបំណងនឹងរកហេតុ រករឿងឲ្យឈ្នះទៀត ។ ចាលចាញ់ព្រះសាសនា គឺភិក្ខុដែលត្រូវបារាជិកាបត្តិហើយ អស់អំណាចនឹងឋិតនៅជាភិក្ខុភាវៈ ឬនឹងបួសជាភិក្ខុក្នុងជាតិនេះទៀត ក៏ពុំបានឡើយ ។ រាងចាល គឺរាងរអាលែងហ៊ានទៀត ។ ចាលចិត្ត គឺតាំងចិត្តរាងរអាជានិច្ច ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)