co khmerwords

ពន្យល់ពាក្យខ្មែរ “ត្បូង”

១. ព្យញ្ជនៈ “ត”

“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្បូង” ដូចខាងក្រោម៖

-ពាក្យ “ត្បូង” ( ន. ) ក្បាល : ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង; ញុំ​ព្រះ​អង្គ​សូម​ក្រាប​ថ្វាយ​បង្គំ​ដោយ​ត្បូង ។ ឈ្មោះ​ទិស​ប្រទល់​ចំ​គ្នា​នឹង​ទិស​ខាង​ជើង, ទិស​ទក្សិណ : ខាង​ត្បូង, ឯត្បូង (តាម​ទំនៀម​ខ្មែរ​ពី​បុរាណ​នៅ​ពេល​ដេក​គេ​តែង​យក​ក្បាល​ទៅ​ទិស​ខាង​នេះ ទើប​ហៅ​ថា ខាង​ត្បូង គឺ​ខាង​ក្បាល) ។ កែវ​ថ្ម​វិសេស​ច្រើន​ប្រភេទ​មាន​ពេជ្រ, មរកត, កណ្ដៀង, និល, ទទឹម, ជាដើម : អ្នក​ជីក​ត្បូង, អ្នក​លក់​ត្បូង, ជាង​ច្នៃ​ត្បូង ។ ត្បូង​ខ្នើយ ប៉ែក​ខាង​ដើម​និង​ខាង​ចុង​របស់​ខ្នើយ ។ ត្បូង​ខ្មោច ក្បាច់​កញ្ជើ, ល្អី ជាដើម ដែល​គេ​ត្បាញ​លើក​ជា​គោម​ឲ្យ​អណ្ដែត​ខ្ពស់​ឡើង ។ ត្បូង​ចិញ្ចៀន ក្បាល​ចិញ្ចៀន​ដែល​ដាំ​កែវ​ថ្ម ។ ត្បូង​ដឹង ក្បាល​ដឹង​ជ្វា ។ ក្រសួង​ត្បូង​ការ ក្រសួង​ជា​ត្បូង​នៃ​ការ​ទាំងពួង (ព. បុ.) ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា