co khmerwords

ពន្យល់ពាក្យខ្មែរ “ត្រកៀតប៉ោង”

១. ព្យញ្ជនៈ “ត”

“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រកៀតប៉ោង” ដូចខាងក្រោម៖

-ពាក្យ “ត្រកៀតប៉ោង” ( ន. ) ឈ្មោះ​ស្មៅ​ទឹក​ពួក​ត្រកៀត បែប​ភាព​ដូច​ត្រកៀត ប៉ុន្ដែ​កាល​ដែល​នៅ​តូច មាន​ពក​ផ្ដួច​ជា​ប្លោក​ប៉ោង​ឡើង ត​ទៅ​ទើប​បែក​ចេញ​ជា​ពន្លក​ជា​ស្លឹក ព្រោះ​ហេតុ​នោះ​ទើប​ហៅ​ថា ត្រកៀត​ប៉ោង; ត្រកៀត​នេះ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់ គឺ​ផ្កា​មាន​ជន​ខ្លះ គេ​ប្រើ​ជា​អន្លក់, ធាង​គេ​ប្រើ​ជា​បន្លែ​ក៏​បាន; ធាង​និង​ស្លឹក​ស្រស់​គេ​ប្រើ​ជា​ចំណី​ឲ្យ​គោ, ក្របី​ស៊ី; ធាង​បើ​កាត់​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​ហើយ​ប្រើ​ការ​បាន​ច្រើន​ប្រភេទ គឺ​វេញ​ខ្សែ​ចំណង, ខ្សែ​ចែវ, ធ្វើ​អង្រឹង, ធ្វើ​កន្ទេល, ធ្វើ​សំពៀត ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា