co khmerwords

ពន្យល់ពាក្យខ្មែរ “ត្រដក់ ឬ តាដក់”

១. ព្យញ្ជនៈ “ត”

“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រដក់ ឬ តាដក់” ដូចខាងក្រោម៖

-ពាក្យ “ត្រដក់ ឬ តាដក់” ( ន. ) ឈ្មោះ​សត្វ​ស្លាប​ពួក​រនាល តែ​មាន​រូប​សណ្ឋាន​ធំ​ខ្ពស់​ចង្គ្រោង​ជាង​រនាល មាន​សម្បុរ​ប្រផេះ ចំពុះ​ធំ​វែង, ក​វែង ខាង​ក្រោម​មាន​សណ្ឋាន​ស្រដៀង​នឹង​ថង់ គេ​ច្រើន​ហៅ​ថា យាម, ក្បាល​រលីង​កណ្ដាល, មាន​មច្ឆាជាតិ​ជា​ចំណី ។ មាន​មួយ​ប្រភេទ​ផ្សេង​ទៀត​ហៅ ត្រដក់​គម្រង់ ស៊ី​គម្រង់​សាកសព​ផ្សេង​ៗ ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា