១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចេរ” ដូចខាងក្រោម៖
-ពាក្យ “ចេរ” (អានថា ចេ) (កិ.) (ព. បុ.) ដឹង, ជ្រាប, យល់ : ពុំចេរពុត គឺពុំដឹងពុត ។ ពុំចេរហេតុការណ៍ គឺពុំដឹងរឿងហេតុ ។ ព. កា. : ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា ។ (ចេរគឺដឹង, ដឹង ក៏គឺ ចេរ) ។ (សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្អារ) ។ គុ. យូរ, យឺតយូរ : ចេរកាល កាលយូរ (មក ពី ចិរ, ឥ > ឯ > ចេរ ។ ម. ព. ចីរកាល និងចីរចេរ ផង) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)