១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចេស្ដា” ដូចខាងក្រោម៖
-ពាក្យ “ចេស្ដា” (អានថា ចេស-ស្ដា ឬ ចែស-ស្ដា ជើង ដ) (ន.) (សំ. “សេចក្ដីខ្មីឃ្មាត, សង្វាត, ប្រឹងប្រែង, ដំណើរតាំងចិត្តប្រុងនឹងធ្វើ, ដំណើរកម្រើកអវយវៈតូចធំ មានលើកដៃជើង វាស់ដៃជើងឬងាកបែរជាដើម…”) ការសម្ដែងឫកពាឲ្យឃើញតេជះអំណាច, ការប្រើអំណាច, បញ្ចេញតេជះ ។ ព្រះចេស្ដា គឺតេជះអំណាចនៃព្រះមហាក្សត្រ (រ. ស.) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)