១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចែ” ដូចខាងក្រោម៖
-ពាក្យ “ចែ” (ន.) ឈ្មោះមាន់មានមាឌតូច, បើឈ្មោល មានសិរ្សខ្ពស់ សម្បុរក្រហម : មាន់ចែរងាវពីរោះជាងមាន់គក ។ ប្រដាប់ធ្វើដោយដែកមានមុខខុបខ្វេរ សម្រាប់កាវមែកឈើតូចៗ ជាដើម : យកចែកាវដៃទំពាំងឫស្សី ។ ភ្លុកមេដំរី ឬ ភ្លុកមេដំរីស តូចៗខ្លីៗ ទីទៃពីភ្លុកធម្មតា : កាំបិតស្លាដងចែ ។ ចែកាច់ គឺចែដែលមេដំរីកាច់ចោលខ្លួនវា នៅជាប់នឹងដើមឈើរស់ (ខ្មែរសម័យបុរាណខ្លះសន្មតថា ជារបស់មានតម្លៃព្រោះគេជឿថា ជារបស់ត្រជាក់ត្រជំ) ។
-ពាក្យ “ចែ” (ន.) (ចិ. ចេ) បងស្រី : សុំចែអញ្ចើញអង្គុយ !
-ពាក្យ “ចែ” (គុ.) តូច, ទាប, កន្ដិល : មនុស្សចែនិងមនុស្សតឿដើរជាមួយគ្នា ។
-ពាក្យ “ចែ” (កិ. វិ.) ស៊ាំស៊ន, ជញ្ជាន់ស្លាញ, ដដែលៗ, ច្រំដែល : និយាយចែៗស្លតែបន្លែដដែលចែៗ (ម. ព. ចែប៉ប្រែ ឬ ជែពព្រែ ផង) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)