១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រប់” ដូចខាងក្រោម៖
-ពាក្យ “ត្រប់” ( ន. ) ឈ្មោះដំណាំមានផ្លែបរិភោគជាបន្លែ ឬអន្លក់, ត្រប់មានច្រើនប្រភេទគឺ ត្រប់ក្រាមរមាស, ត្រប់វែង, ត្រប់សំបកស្រួយ, ត្រប់ពុតលំញង ជាដើម; ជាបន្លែ មានប្រយោជន៍យ៉ាងសំខាន់ដល់ការចិញ្ចឹមជីវិតរបស់មនុស្ស ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ
