១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រ័យ” ដូចខាងក្រោម៖
-ពាក្យ “ត្រ័យ” ( គុ. ឬ ន. ) (សំ. ; ត្រយ; បា. តយ) ប្រជុំ ៣, ចំនួន ៣, ការរួមជា ៣ ។ ខ្មែរយើងច្រើនប្រើពាក្យ ត្រៃ ជាជំនួសពាក្យនេះ (ម. ព. ត្រៃ និងពួកពាក្យដែលមាន ត្រៃ នៅខាងដើម) ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ